រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ទំព័រហ្វេសប៊ុក សិល្បករកម្ពុជា នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា លោកគ្រូ មាស សារ៉ាន់ ដែលជាតារាចម្រៀងជើងចាស់ វ័យ៦៨ឆ្នាំ ពេលនេះ រូបលោក កំពុងមានទុក្ខជាទម្ងន់ ដោយសារតែលោក មានជំងឺជាច្រើនមុខរួមរឹត ក្នុងនោះ តាមប្រភពដដែលបានបន្តថា តារាចម្រៀងជើងចាស់រូបនេះ ធ្លាក់ខ្លួនឈឺធ្ងន់ ដោយមានជំងឺតម្រង់នោម និងរលាកខ្នែងពោះវៀន ដែលពេទ្យតម្រូវឱ្យលោកវះកាត់ ស្របពេលដែលលោកកំពុងជួបការខ្វះខាតជីវភាពថែមទៀត។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែល បានបន្តថា តារាចម្រៀងជើងចាស់ មាស សារ៉ាន់ ទទួលការវះកាត់នៅមន្ទីរពេទ្យ សំពៅមាស តែជាអកុសល លោកពុំមានលទ្ធភាពនោះទេ។ ជាមួយគ្នានេះដែរ សិល្បករកម្ពុជា ក៏បានអំពាវនាវដល់សប្បុរសជនដែលមានចិត្តធម៍ អាចជួយតារាចម្រៀងរូបនេះ ទៅតាមលទ្ធភាព៕

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]