តាកែវ៖ កាលពីឆ្នាំ២០២១នេះ កម្ពុជានាំស្រូវយកទៅលក់នៅប្រទេសវៀតណាម ដោយឆ្លងកាត់ច្រកព្រំដែនចំនួន៣របស់ខេត្តតាកែវ បានចំនួនរហូតដល់ជាង ១លានតោន។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។
ដោយឡែក បើតាមយោងតាមប្រសាសន៍របស់លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានថ្លែងឲ្យដឹងថា គិតចាប់ពីខែថ្ងៃទី ១ខែមករា រហូតដល់ដើមខែមរា ឆ្នាំ ២០២២នេះ ស្រូវចំនួន ១លាន១៧ម៉ឺនតោន បានដឹកឆ្លងច្រកទ្វាព្រំដែនចំនួន ៣របស់ខេត្តតាកែវ គឺច្រកទ្វាបាក់ដៃ នៅក្នុងស្រុកអង្គបូរី ច្រកទ្វាកំពង់ក្រសាំង នៅស្រុកបូរីជលសារ និងតាមច្រកទ្វាព្រំដែនអន្តរជាតិភ្នំដិន របស់ស្រុកគីរីវង់ យកទៅលក់នៅប្រទេសវៀតណាម ហើយភាគច្រើនជាប្រភេទស្រូវអ៊ីអ៊ែ ដោយលក់ក្នុងតម្លៃ ១តោនបានជាង ៨០ម៉ឺនរៀល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត លោកប្រធានមន្ទីរកសិកម្ម បានថ្លែងបន្តថា ស្រូវទាំងអស់នោះ ត្រូវបាននាំយកមកលក់តាមបណ្ដាលខេត្តមួយចំនួនរបស់ប្រទេសកម្ពុជាជាពិសេសខេត្តកំពង់ស្ពឺ កណ្ដាល ពោធិ៍សាត់និងកំពង់ឆ្នាំងជាដើម ហើយបើប្រៀបធៀប និងឆ្នាំ២០២០កន្លងមក ការនាំស្រូវយកទៅលក់នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២១នេះ មានការកើនឡើងប្រមាណជាង ៨០០ភាគរយ ពោលកាលពីឆ្នាំ២០២០កន្លងមកការនាំស្រូវយកទៅលក់នៅប្រទេសវៀតណាម ដោយឆ្លងកាត់ខេត្តតាកែវ គឺមានចំនួនជិត ២សែនតោន តែប៉ុណ្ណោះ ហើយមូលហេតុដែលកានាំស្រូវចេញទៅលក់នៅប្រទេសវៀតណាមក្នុងឆ្នាំ២០២១ កើនឡើងខ្លាំងដោយសារតែ ច្រកទ្វាព្រំដែនបានបើកដំណើរការឡើងវិញក្រោយពីស្ថានភាពការឆ្លងរីករាលដាលជំងឺកូវីដ១៩ បានធូរស្រាលផងដែរ។
ជាចុងក្រោយនេះ លោក ញិប ស្រ៊ន បានថ្លែងបន្តថា ក្រៅពីស្រូវកម្ពុជាយើងក៏បាននាំផ្លែស្វាយប្រមាណ ៤ម៉ឺនតោនយកទៅលក់នៅប្រទេសវៀតណាមផងដែរ ចំពោះតម្លៃស្វាយវិញគឺក្រុមឈ្មួញវៀតណាមទិញក្នុងតម្លៃ ១៧៥ដុល្លារ ឬ៧០ម៉ឺនរៀលក្នុងមួយតោន។ តម្លៃនេះ គឺប្រហាក់ប្រហែលគ្នានឹងតម្លៃលក់នៅលើទីផ្សារក្នុងស្រុករបស់កម្ពុជាយើង៕
ប្រភព៖ BTV
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]