រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីប៉ុន្មានថ្ងៃមុននេះ មហាជនលេងបណ្តាញសង្គម នាំគ្នាភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេល អ្នកនាង ទ្រី ដាណា ម្ចាស់ហាងមាស-ពេជ្រ ដាណាទ្រី ត្រូវបាន ជនជាតិពូនង ចំនួន១២នាក់ ធ្វើពាក្យបណ្តឹង ពីបទ «ជេរប្រមាថមាក់ងាយ ជាសាធារណៈ» ក្នុងសំណង២០ម៉ឺនដុល្លារ។
យ៉ាងណាមិញ ភ្លាមៗនោះ គេមិនបានឃើញ អ្នកនាង ទ្រី ដាណា មានប្រតិកម្មអ្វីសោះនោះឡើយ ទើបនឹងយប់ថ្ងៃទី ០៦ មករា ទើបបងប្អូន ឃើញអ្នកនាង ទ្រី ដាណា ចេញមុខមកសុំទោស និងបកស្រាយថា រូបនាង គ្មានបំណងនឹងមាក់ងាយជាតិសាសន៍ លើទឹកដីខ្មែរតែមួយនោះឡើយ ជាក់ស្តែង អាចមើលបាន តាមសកម្មភាពរបស់រូបនាង គឺចូលចិត្ត ជួយប្រជាជនដែលជួបបញ្ហាទីទ័លក្រ និងខ្វះខាត លើសពីនេះទៅទៀត រូបខ្លួន និយាយពាក្យនេះ ដោយសារកំហឹងមួយឆាវ សំដៅលើ អតីតស្វាមីតែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ មហាជននៅមិនទាន់ដឹងថា តើអ្នកនាង ទ្រី ដាណា នឹងមានដំណោះស្រាយយ៉ាងណានោះឡើយ លើការបង់ថ្លៃ សងជំងឺចិត្តរហូតដល់ ២០ម៉ឺនដុល្លារនោះ។
គួរបញ្ជាក់ផងដែរថា នេះបើតាមការបង្ហោះសាររបស់ អ្នកនាង ទ្រី ដាណា លើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]