កម្សាន្ត៖ ក្នុងរយៈ​ពេល​ ៣​ ឆ្នាំ​កន្លង​មក តារាស្រី Fan Bingbing ហាក់បាន​បាត់​បង់​ទាំង​ស្រុង​ នៅលើ​សង្វៀន​សម្រស់ ក៏ដូចជាការងារសិល្បៈផ្សេងៗ ដោយសារតែរឿង​អាស្រូវ​គេច​ពន្ធ​។ តែដោយចៃដន្យ  នៅខណៈពេលនេះវិញ តារាស្រី Dilraba ក៏បានក្លាយជាគូប្រជែងសម្រស់ដ៏ខ្លាំងក្លា ដែលកំពុងតែទទួលបានការសរសើរពីអ្នកគាំទ្រជាច្រើន។ 

យ៉ាងណាមិញ ថ្មីៗនេះ រវាងតារាស្រីទាំងពីរដួងនេះ ស្រាប់តែមានប្រធានបទមួយ ដែលបានបង្កភាពចម្រូងចម្រាស នៅលើបណ្តាញសង្គម បន្ទាប់ពីមានអ្នកសរសេរប្លុកម្នាក់ បានលើកឡើងថា សម្រស់របស់តារាស្រី Dilraba បានចម្លងស្ទើរតែទាំងស្រុង ពីតារាស្រី Fan Bingbing ជាមួយនឹងស្ទាយ៍ជាច្រើន ដែលសុទ្ធតែមានការពេញនិយមពីសំណាក់មហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះ ថែមទាំងមានរូបភាពជាច្រើនសន្លឹក ដើម្បីលើកយកបង្ហាញនៅក្នុងការប្រៀបធៀបគ្នា រវាងតារាស្រីទាំងពីររូបនេះ ជាមួយនឹង ម៉ូដសក់ សម្លៀកបំពាក់ របៀបថតរូប ដែលមានភាពស្រដៀងគ្នាយ៉ាងខ្លាំង ទៀតផង។ តែទោះជាយ៉ាងណា បច្ចុប្បន្ននេះ តារាស្រី Dilraba នៅមិន​ទាន់​ចេញ​មុខ​បកស្រាយ​ជុំវិញ​ រឿង​​ចម្លង​សម្រស់ពី Fan Bingbing នៅឡើយទេ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Fan Bingbing និង Dilraba 
Fan Bingbing និង Dilraba 
Fan Bingbing និង Dilraba 
Fan Bingbing និង Dilraba 
Fan Bingbing និង Dilraba 
Fan Bingbing និង Dilraba 
Fan Bingbing និង Dilraba 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]