តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងអ្នកលេងបណ្តាញសង្គមជាច្រើននាក់នៅក្នុងប្រទេសថៃ បានផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលគូស្នេហ៍ថ្មោងថ្មីមួយគូដ៏ស្រស់ស្អាត បានសម្រេចចិត្តកាន់ដៃគ្នាថតPre Wedding មុនពេលរៀបមង្គលការ នៅក្នុងផ្នូរខ្មោចដោយបានបង្កជាការភ្ញាក់ផ្អើលជាខ្លាំងតែម្តង។
ជាក់ស្តែងនៅក្នុងរូបថតPre Wedding ជាច្រើនសន្លឹកនោះបានបង្ហាញសកម្មភាពដែលកូនកំលោះ និងកូនក្រមុំកាន់ដៃគ្នា ថតរូបមានទាំងនៅក្នុងចេតិយ ក្នុងម.ឈូ.ស ឲ្យផ្កាគ្នាជាប្រភេទផ្កាដាក់កម្រងសព ថែមទាំងចងខ្សែអំបោះសជុំវិញគ្នា ដៃកាន់ផ្កាឈូកសំពះក្នុងមឈូស ដែលនេះជារឿងដ៏កម្រមានគូស្នេហ៍ណាធ្វើរឿងចម្លែកមួយនេះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែរថា ដោយសារតែមានចម្លែក និងកម្របានឃើញ មិនទាន់តែបានប៉ុន្មានផងរូបថតPre Wedding របស់គូស្នេហ៍មួយគូនេះ ត្រូវបានគេស៊ែរចែករំលែកពេញបណ្តាញសង្គមហ្វេសប៊ុក ដោយមានមនុស្សមួយចំនួនបញ្ចេញមតិរិះគន់ ខណ:អ្នកដែលមានរសនិយមដូចគ្នានេះ បញ្ចេញគំនិតសរសើរ៕
ចង់ឃើញថាតើគូស្នេហ៍មួយគូនេះ ប្លែកយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]