រាជធានីភ្នំពេញ ៖ ពិតណាស់ តារាសម្ដែងស្រីកញ្ញា រចនា រ៉ាវ៉ាឌី ត្បិតតែជាតារាពន្លកថ្មី ដែលទើបតែប្រឡូកក្នុងវិស័យភាពយន្តរយៈជាង ៥ ទៅ ៦ឆ្នាំចុងក្រោយនេះពិតមែន ប៉ុន្តែយើងឃើញថា បច្ចុប្បន្នតារាស្រីរូបនេះ កំពុងក្ដោបបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារតែភាពប៉ិនប្រសប់ក្នុងការសម្ដែង ដែលអាចបត់បែនគ្រប់ប្រភេទតួ។

ទន្ទឹមនឹងនេះ រូបនាងក៏ធ្លាប់បង្ហើបថា មានមនុស្សជុំវិញជាច្រើន មិនអាចនឹកស្រមៃថា រូបនាងអាចនឹងក្លាយជា តារាសម្តែងទទួលការគាំទ្រដូចសព្វថ្ងៃនេះដែរ ក៏ព្រោះតែរូបរាងឆ្អឹងធំ និងស្រឡូនតូចច្រឡឹង ដូចតារាស្រីផ្សេង មិនតែប៉ុណ្ណោះ សម្លេងតូចដូចឆ្មាបែបនេះទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ បើក្រឡេកមកមើល រូបរាងសម្បត្តិសព្វថ្ងៃនិងពេលមិនទាន់ល្បី តារាស្រីរូបនេះ ស្ទើរតែមើលមិនស្គាល់ ប្លែកខ្លាំងដូចមនុស្ស២នាក់ផ្សេងគ្នា ជាក់ស្តែង សព្វថ្ងៃនេះ ជឿជាក់ថា មនុស្សធ្លាប់មើលងាយខ្លួន នឹងសភ្នែកជាក់ជាមិនខាន មិនត្រឹមតែ ក្លាយជាតារាល្បីម្នាក់នោះទេ សូម្បីតែរូបសម្រស់រូបនាង ក៏ខ្ញង់និងgoalខ្លាំងផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា រចនា រ៉ាវ៉ាឌី
  កញ្ញា រចនា រ៉ាវ៉ាឌី
  កញ្ញា រចនា រ៉ាវ៉ាឌី
  កញ្ញា រចនា រ៉ាវ៉ាឌី
រូបភាព ពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]