រាជធានីភ្នំពេញ៖ ពិតជាដំណឹងមួយដ៏សែនសោកស្តាយដែល លោកពូ សារិ ជាអតីតតារាសម្តែងមួយ​រូប  នៅក្នុងរឿង ក្លាហាន៩ និងជាអ្នកបម្រើការងារផ្នែកវិស័យភាពយន្តខ្មែរ បានទទួលមរណភាព កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះ ដោយសារតែជំងឺកំណាចកូវីដ១៩។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែរ អតីតតារាសម្តែង លោកពូសារិ បានធ្លាក់ខ្លួនឈឺស្គមស្គាំងដោយសារតែកូវីដ១៩ ដោយបានបង្កភាពភ្ញាក់ផ្អើលដល់មហាជន ចំពោះដំណឹងនេះ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។

រូបភាព

ក្រោយបានដឹងដំណឹងមរណភាពដ៏ក្រៀមក្រំនេះ មិត្តរួមការងារសិល្បៈ សិល្បការិនី និងមហាជន បានសម្តែងការសោកស្តាយអាល័យ ស្រណោះ នូវស្នាដៃរបស់លោក៕

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]