រាជធានីភ្នំពេញ ៖ ពិតណាស់ បើយោងតាម របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលចេញផ្សាយកាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ទឹកប្រាក់សរុប កម្ពុជាចំណាយលើការនាំចូលរថយន្ត ក្នុងរយៈពេល១០ខែចុងក្រោយមកនេះ គឺស្មើ៤ភាគរយនៃការនាំទំនិញចូលសរុប ២៣ ០៦០ លានដុល្លារ។
តួយ៉ាង កម្ពុជាបានចំណាយប្រាក់សរុប ៩៧៧លានដុល្លារ ទៅលើការនាំចូលរថយន្តគ្រប់ប្រភេទ នារយៈពេល១០ខែ ក្នុងឆ្នាំ២០២១ ដោយទឹកប្រាក់ដែលនាំចូលរថយន្តពីបរទេសនេះ គឺមានការកើនឡើង៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា មានចំនួនត្រឹមតែ ៩០១លានដុល្លារ កាលពីឆ្នាំ២០២០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់យ៉ាងច្បាស់ថា រថយន្តដែលបានចុះបញ្ជីប្រើប្រាស់នៅកម្ពុជានាបច្ចុប្បន្ន បានកើនដល់៩២ម៉ឺនគ្រឿង បើប្រៀបធៀប ក្នុងឆ្នាំ១៩៩៨ កម្ពុជាមានរថយន្ត ចរាចរណ៍លើផ្លូវទូទាំងប្រទេសត្រឹមតែ៦,៥ម៉ឺនគ្រឿង តែប៉ុណ្ណោះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ ថ្មីៗ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]