យល់ដឹង៖ ជឿជាក់ថា ប្រិយមិត្ត ពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋខ្មែរមួយចំនួនប្រាកដជាធ្លាប់បានទទួលជ្រាបអំពីតំណហាមប្រាមមួយចំនួន ទាក់ទងនឹងចំណងអាពាហ៍ពិពាហ៍រវាងបងប្អូនជីដូនមួយ ដែលជាប់សាច់សាលោហិតជាមួយគ្នា រហូតមានមតិចំនួនបានលើកឡើងថាការ​រៀបការជាមួយ​បង​ប្អូន​ឯង ជាពិសេសបងប្អូនជីដូនមួយ បាន​កូន​មក​ល្ងង់ រៀន​មិន​ចេះ មិន​សូវ​ឆ្លាត ឧស្សាហ៍ឈឺ រាងកាយមិនសូវរឹងមាំថែមទៀតផង។

យ៉ាងណាមិញ បើយោងតាមសម្រង់លទ្ធផលនៃការស្រាវជ្រាវពីគេហទំព័រសារព័ត៌មានដ៏ល្បីរបស់ឥណ្ឌា The Hindu បានធ្វើការបកស្រាយជុំវិញបញ្ហាខាងលើនេះ យ៉ាងដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការសិក្សាបែបវិទ្យាសាស្រ្ត ដោយផ្អែកលើសេនេទិច និងសែននៃគូស្វាមី-ភរិយា ក្នុងចំណងអាពាហ៍ពិពាហ៍​រវាងបងប្អូនជីដូនមួយ ​អាច​នាំ​ឱ្យ​មាន​បញ្ហា​សុខភាព​ដល់​កុមារ​ដែលកើតចេញពីឪពុកម្តាយ ជាបងប្អូនបង្កើត ឬជីដូនមួយនឹងគ្នា ដោយអាការ:របស់ទារកនឹងបង្ហាញឱ្យឃើញពីភាពមិនប្រក្រតីចាប់តាំងពីកើតមក ឬនៅក្នុងផ្ទៃម្តាយតែម្តង។ ទារកដែលកើតចេញពីអាពាហ៍ពិពាហ៍បែបនេះអាចប្រឈមមុខនឹងបញ្ហាច្រើនពីកំណើត។ ក្នុងនោះបញ្ហាបេះដូងជាប់ចំណាត់ថ្នាក់លេខមួយ តាមពីក្រោយដោយជំងឺសរសៃប្រសាទ និងភាពមិនប្រក្រតីនៃអវយវៈ ដែលទារកអាចកើតមកមានពិការភាព ឬមានលើសអវយវៈជាដើម។

ការសិក្សាដដែលបានបង្ហាញថាប្រព័ន្ធ Gotram ឬការរៀបអាពាហ៍ពិពាហ៍ចម្រុះជាតិសាសន៍ ឬសាច់ឆ្ងាយ មានសុវត្ថិភាពជាងការរៀបការជាមួយបងប្អូនជីដូនមួយ។ វាជាការពិតហើយថា “ចម្ងាយហ្សែន” ឬនៅក្នុងភាសាជីវវិទ្យាឲ្យឈ្មោះថាការបង្កាត់ឆ្ងាយ ដែលនៅក្នុងន័យនរភាសាថា ការរៀបការជាមួយអ្នកដទៃក្រោយពីបងប្អូនឯង ផ្តល់ឲ្យនូវកូនដែលមានសុខភាពល្អ និងប្រាជ្ញាវៀងវៃជាងទារកដែលកើតចេញពីឪពុកម្តាយជាបងប្អូនបង្កើត ឬជាបងប្អូនជីដូនមួយនឹងគ្នា។

ដូច្នេះប្រសិនបើអ្នកមានគម្រោងក្នុងការរៀបអាពាហ៍ជាមួយបងប្អូនបង្កើត ឬបងប្អូនជីដូនមួយ អ្នកគួរគប្បីទៅធ្វើការពិភាក្សាជាមួយក្រុមគ្រូពេទ្យឯកទេសជំនាញជាមុនសិន ដើម្បីបង្ការហានិភ័យនៅថ្ងៃអានាគត៕

ប្រភព៖: សូមចុចទីនេះ(The Hindu)

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]