ហុងកុង៖ ជាការពិតណាស់ តារាសម្ដែងស្រីជើងចាស់ Gigi Lai ធ្លាប់បានសាងប្រជាប្រិយភាពយ៉ាងខ្លាំងកាលពីច្រើនឆ្នាំមុន ដែលមានទាំងសម្រស់ និងសមត្ថភាព ដែលជាទីពេញនិយមពីបណ្ដាទស្សនិកជនជាច្រើន។
យ៉ាងណាមិញ បច្ចុប្បន្ននេះ តារាស្រីរូបនេះ នៅតែបន្តទាញយកចំណាប់អារម្មណ៍ពីមហាជន ព្រោះក្រៅពីសាងកេរ្ត៍ឈ្មោះដ៏ល្បីហើយ នាងថែមទាំងមានចំណងស្នេហ៍ ក៏ដូចជាជីវិតអាពាហ៍ពិពាហ៍យ៉ាងល្អ ក្រោយពីបានរៀបការជាមួយនឹង ស្វាមីអ្នកមានទ្រព្យស្ដុកស្ដម្ភម្នាក់ ទៀតផង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ ថ្មីៗនេះ តារាស្រី Gigi Lai បែរជាធ្វើឲ្យហ្វេនៗ យកចិត្តទុកដាក់លើរូបភាព នៅពេលដែលនាង បានបង្ហាញខ្លួន ក្នុងសម្លៀកបំពាក់អាវស និងខោស្បែកពណ៌ខ្មៅយ៉ាងសាកសមគ្នាទៅវិញទៅមក តែក្រោយពីនោះ ពួកគេបានកត់សម្គាល់ឃើញថា អាវមួយនេះ នាងបានទិញអស់រយៈពេលជាច្រើនឆ្នាំទៅហើយ ។
ជាពិសេស តារាស្រីរូបនេះ ហាក់ដូចជាសប្បាយចិត្ត នៅពេលដែលបានឃើញអាវមួយនេះ នៅតែជាសម្លៀកបំពាក់ដ៏លេចធ្លោ ជួយលើកសម្រស់របស់នាងឲ្យកាន់តែស្រស់ស្អាតមួយកម្រិតទៀត ខណៈដែលមានមនុស្សមួយចំនួន បានលើកឡើងថា នាងហាក់ដូចជាសន្សំសំចៃជ្រុល ដែលនៅតែពាក់អាវ កាលពី ១០ ឆ្នាំមុន៕
ប្រភព៖ Eva.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]