តារាកម្សាន្ត៖ កាលពីពេលថ្មីៗនេះ ជាដំណឹងដ៏កក្រើកនៅក្នុងសង្គមសិល្ប:ថៃ ក្រោយពេលដែលកំលោះសង្ហា តារាបង្ហាញម៉ូតដ៏ស្រស់ស្អាត និងមានឈ្មោះបោះសម្លេងមួយរូបរបស់ថៃ លោកKendo Kulphat ត្រូវបានគេប្រទះឃើញនៅច្រាំងទន្លេចៅប្រាយ៉ា ក្រោយពេលបាត់ខ្លួនអស់រយ:ពេលពីរថ្ងៃ។

មុន​ពេល​ដែលគ្រូពេទ្យ​ពី​មន្ទីរពេទ្យ Siriraj មកធ្វើកោសល្យវិច្ច័យ​ ក្រុមសមត្ថកិច្ចជំនាញ​បាន​រក​ឃើញ​ថា ​មាន​ស្នាម​សាក់​នៅ​ត្រង់​ក្បាល​ខ្នង ក្នុងទម្រង់ជាឈើឆ្កាង ហើយនៅលើកំភួនជើងខាងឆ្វេងមានស្នាមសាក់។ ព័ត៌មានអំពីអត្តសញ្ញាណនេះត្រូវគ្នានឹងតារាម៉ូដែលវ័យក្មេង លោកKendo Kulphat ទាំងអស់តែម្តង។ ហើយ​ទន្ទឹម​នឹង​នោះ​ក៏​រក​ឃើញ​ទ្រព្យ​សម្បត្តិ​ជា​សាច់​ប្រាក់​ផង​ដែរ គ្រឿងលម្អមាស ទូរសព្ទដៃ អាយហ្វូន កាសឥតខ្សែ និងកាតផ្សេងៗត្រូវបានប្រគល់ឱ្យអ្នកស៊ើបអង្កេត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គេនៅតែមិនទាន់ដឹងឲ្យបានប្រាកដថាតើករណីស្លា.ប់របស់តារាបង្ហាញមម៉ូតប្រុសដ៏ល្បីប្រចាំប្រទេសថៃ លោកKendo Kulphat នេះបណ្តាលមកពីករណីឃាតកម្ម ឬមកពីមូលហេតុផ្សេងអ្វីទេ ខណ:ដែលសមត្ថកិច្ច និងតម្រួតជំនាញកំពុងតែបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់់ជុំវិញករណីនេះ៕

  លោកKendo Kulphat
  លោកKendo Kulphat
  លោកKendo Kulphat
  លោកKendo Kulphat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]