ឥណ្ឌា៖ អ្នកដំណើរសរុប ១២៥នាក់ ដែលបានមកដល់ទីក្រុងភាគខាងជើងប្រទេសឥណ្ឌា Amritsar ដែលហោះហើរមកពីប្រទេសអ៊ីតាលី​ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩។

ក្នុងនោះ បើមន្ត្រីសុខាភិបាលឥណ្ឌា បានឱ្យដឹងថា ពេលនេះ អ្នកដំណើរទាំងនោះ ត្រូវបានឱ្យធ្វើចត្តាឡីស័កដាច់ដោយឡែកហើយ។ តាមប្រភពព័ត៍មានបានឱ្យដឹងថា អ្នកដំណើរសរុបទាំងអស់ ១៧៩នាក់ នៅលើជើងហោះហើរមកពីទីក្រុង Milan ដែលបានចុះចត នៅក្នុងក្រុង Amritsar កាលពីរសៀលថ្ងៃពុធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រទេសឥណ្ឌា បានរាយការណ៍ករណីឆ្លងជាង ៩០,០០០ ករណី កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការកើនឡើងជិត ៦ដងក្នុងសប្តាហ៍មុន ដែលអ្នកជំនាញនិយាយថា ត្រូវបានជំរុញដោយ វីរុសប្រភេទថ្មី Omicron ។

ក្រុមមន្ត្រីឥណ្ឌា បាននិយាយថា ប្រទេសនេះបានកត់ត្រាការស្លាប់ចំនួន ៣២៥ នាក់ក្នុងរយៈពេល ២៤ម៉ោង ប៉ុន្តែមានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលបានស្លាប់ដោយសារវីរុសប្រភេទថ្មី Omicron ។បើតាមរបាយការណ៍ បាននិយាយថា កុមារ និងទារកដែលធ្វើដំណើរលើយន្តហោះត្រូវបានលើកលែងពីការធ្វើតេស្តរកមេរោគ។

ក្នុងចំណោមអ្នកដំណើរ ១៦០ នាក់ ដែលត្រូវបានធ្វើតេស្តនោះ ១២៥ នាក់ត្រូវបានគេរកឃើញថាមានផ្ទុកមេរោគ។រូបភាពទូរទស្សន៍ឥណ្ឌា បានបង្ហាញរថយន្តសង្គ្រោះបន្ទាន់តម្រង់ជួរព្រោងព្រាត នៅខាងក្រៅព្រលានយន្តហោះដើម្បីយកអ្នកដំណើរដែលឆ្លងមេរោគ និងហ្វូងមនុស្សនៅខាងក្រៅច្រកចូល។សូមបញ្ជាក់ថា មកទល់ពេលនេះ ប្រទេសឥណ្ឌា បានកត់ត្រាករណីឆ្លងកូវីដ១៩ ជាង៣៥ លានករណី និងមានអ្នកស្លាប់ប្រហែល ៤៨២,០០០ នាក់ដោយសារវីរុសកំណាចមួយនេះ៕

រូបភាព
រូបភាព
រូបភាព

ប្រភព៖ Yahoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]