បរទេស៖ តារា​ចម្រៀង The Weeknd បានក្លាយជា ម្ចាស់​អាផាតមិន​ប្រណីត​ដែល​មាន​ទំហំ ៧៤០ ម៉ែត្រការ៉េ នៅ​ទីក្រុង Los Angles ដែលត្រូវបានឲ្យដឹងថា វាជាន់ទី ១៨ នៃអគារខ្ពស់មួយក្នុងទីក្រុងមួយនេះ ដែលផ្តល់នូវទិដ្ឋភាព ៣៦០ ដឺក្រេនៃភ្នំ ទីក្រុង និងមហាសមុទ្រមូល។

ជាក់ស្តែងតារាសញ្ជាតិកាណាដាបានទិញ Penthouse ក្នុងឆ្នាំ ២០២១ ក្នុងតម្លៃ ២១ លានដុល្លារ អមជាមួយការមានជណ្តើរយន្តផ្ទាល់ខ្លួន និងក្រុមសន្តិសុខ ២៤ ម៉ោងថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ តាមប្រភពដដែល រូបលោក បានទិញគ្រឿងសង្ហារិម និងការតុបតែងគេហដ្ឋានជាច្រើនតាមស្ទីលផ្ទាល់ខ្លួនរបស់ លោក ដែលបានបង្ហាញស្នាដៃសិល្បៈជាច្រើននៅក្នុងផ្ទះល្វែងដ៏ធំមួយនេះ ដែលការដេក័រ ពិតជារស់រវើក ទៅតាម ភាពទាន់សម័យរបស់តារាចម្រៀងរូបនេះ។

ក្នុងនោះផងដែរ គេបានឲ្យដឹងថា The Weeknd រស់នៅតែម្នាក់ឯងនៅទីនេះទេ។ កន្លង​មក​តារា​ចម្រៀង​ប្រុស​រូប​នេះ​បាន​ណាត់​ជួប​តារា​ចម្រៀង Selena Gomez កំពូល​តារា​ម៉ូដែល Bella Hadid ហើយ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​សម្ដែង Angelina Jolie កាល​ពី​ឆ្នាំ​មុនទៀតផង៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

The Weeknd
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]