ហ្វិលីពីន៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានព្រមាន កាលពីថ្ងៃព្រហស្បតិ៍ថា ប្រជាជនដែលមិនព្រមចាក់វ៉ាក់សាំង នឹងត្រូវចាប់ខ្លួន ប្រសិនបើពួកគេមិនស្តាប់បង្គាប់ការស្នាក់នៅក្នុងផ្ទះ ខណៈដែលការឆ្លងបានកើនឡើងខ្ពស់ក្នុងរយៈពេលបីខែនេះ។

ថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រទេសជាតិ លោក Duterte បាននិយាយថា លោកកំពុងស្នើសុំឱ្យមេដឹកនាំសហគមន៍ស្វែងរកមនុស្សដែលព្រមចាក់វ៉ាក់សាំង ហើយចេញបញ្ជាបង្ខាំងអ្នកទាំងនោះ មិនឱ្យចេញពីផ្ទះរបស់ខ្លួន។ លោក Duterte បាននិយាយថា៖ "ប្រសិនបើគាត់មិនព្រម ប្រសិនបើគាត់ចេញទៅក្រៅផ្ទះរបស់គាត់ ហើយទៅជុំវិញសហគមន៍ គាត់អាចត្រូវបានគេហាមឃាត់។ ប្រសិនបើគាត់បដិសេធ មេក្រុមត្រូវបានផ្តល់សិទ្ធិអំណាចឥឡូវនេះ ដើម្បីចាប់ខ្លួនអ្នកដែលមានគំនិតខុសឆ្គង" ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមក្រសួងសុខាភិបាលហ្វិលីពីន បានឱ្យដឹងថា ការឆ្លងវីរុសកូវីដ១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី ២៦ ខែកញ្ញា មកត្រឹម ១៧,២២០ ករណី កាលពីថ្ងៃព្រហស្បតិ៍ រួមទាំងករណីដែលបង្កឡើងដោយវ៉ារ្យ៉ង់ថ្មី Omicron ផងដែរ។ចំនួនសរុបដែលលើសពីបីដងដែលបានកត់ត្រា កាលពីថ្ងៃអង្គារបាននាំមកនូវករណីឆ្លង សរុបដល់ទៅជាង២.៨៨ លាននាក់ និងការស្លាប់ដល់ទៅជាង ៥១,៧០០ ដែលជាការឆ្លងស្លាប់ដោយសារជំងឺកូវីដ១៩ ខ្ពស់បំផុតទីពីរ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។

ទន្ទឹមនោះ ប្រធានាធិបតីហ្វិលីពីន លោក Duterteក៏បាន​និយាយ​ ខណៈ​លោក​បាន​ចោទ​ប្រកាន់​អ្នក​ដែល​មិន​យល់​ស្រប​នឹង​ការ​ណែនាំ​របស់​លោក និងអ្នកដែលប្តឹង​លោកថា៖ «ខ្ញុំ​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​សុវត្ថិភាព និង​សុខុមាលភាព​របស់​ប្រជាជន​ហ្វីលីពីន​គ្រប់រូប»៕

រូបភាព
រូបភាព
រូបភាព

ប្រភព៖ Al Jazeera

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]