នៅពេលម៉ាក់ប៉ានាំកូនទៅពេទ្យ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាជាថ្នាំគ្រាប់ ឬថ្នាំប្រភេទជាទឹកសេរ៉ូមទៅតាមវ័យរបស់កូន។ ចុះរវាងថ្នាំទាំង ២ប្រភេទនេះមួយណាប្រើល្អជាង ពេលកូនឈឺម្ដងៗ?
ដឹងកាលវិភាគចាក់ថ្នាំបង្ការកូន ចុចត្រង់នេះ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទាក់ទងនឹងបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ សញ្ញាប័ត្រពីប្រទេសបារាំងបានពន្យល់ថា រវាងប្រភេទថ្នាំទាំង២នេះ មិនមានមួយណាល្អជាងមួយណាទេ ព្រោះពាក្យថាថ្នាំគឺសុទ្ធតែជាអាវុធមុខ ២ ទាំងអស់។ អ្វីដែលសំខាន់នោះ គឺពេលក្មេងឈឺ យើងប្រើថ្នាំឲ្យត្រូវតាមកម្រិតថ្នាំ និងតាមវេជ្ជបញ្ជា នោះនឹងមិនមានបញ្ហាអ្វីកើតឡើងទេ។
លោកស្រីបន្តថា បញ្ហាមិនស្ថិតនៅលើថ្នាំគ្រាប់ទេ តែស្ថិតលើកម្រិតប្រើលើសតម្រូវការរាងកាយក្មេង ហើយប្រភេទថ្នាំគ្រាប់ពិបាកបែងចែកកម្រិតប្រើសម្រាប់ក្មេងតូចណាស់ដោយសារមានបរិមាណថ្នាំខ្ពស់ ខុសពីសេរ៉ូមដែលមានកម្រិតថ្នាំទាប ងាយស្រួលបែងចែកទៅតាមគីឡូរបស់ក្មេង។
ឧទាហរណ៍ថា ប៉ារ៉ាសេតាម៉ុល ១គ្រាប់ ៥០០មិល្លីក្រាម តែក្មេងទម្ងន់ ៨គីឡូត្រូវប្រើថ្នាំតែ ១២០មិល្លីក្រាមប៉ុណ្ណោះ។ ដូចនេះ ក្មេងនោះអាចប្រើថ្នាំប៉ារ៉ាគ្រាប់ ៥០០មីលីក្រាមបានដោយយកទៅចែកជា ៤ភាគហើយយក ១ភាគមកលេប។ ចំពោះថ្នាំប៉ារ៉ាគេប្រើរាល់ ៥-៦ម៉ោងម្ដង (មិនឲ្យលើស៥ដង/ថ្ងៃ)។
និយាយទៅ ថ្នាំប្រភេទណាក៏ដោយ សុទ្ធតែអាចព្យាបាលជំងឺយើង ហើយក៏អាចបង្កគ្រោះថ្នាក់ដល់យើងដែរ ប្រសិនបើប្រើប្រាស់ដោយគ្មានវេជ្ជបញ្ជា ឬខុសការណែនាំរបស់អ្នកជំនាញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]