សេអ៊ូល៖ កាលពីថ្មីនេះ សមាជិកក្រុមក្មេងស្រីចំណូលថ្មី IVE តារាស្រី Jang WonYoung បានបង្ហោះរូបប៉ុន្មានសន្លឹក នៅគណនីអ៉ីនស្តារក្រាម ជាផ្លូវការ របស់តារាស្រីរូបនេះ កំពុងតែធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមបន្តការចែករំលែក នៃរូបភាពទើបតែចែកចាយ។

ជាកស្តែង Jang Won Young ទទួលបានការចាប់អារម្មណ៍នៅពេលដែលនាងអួត ពីទិដ្ឋភាពដ៏ល្អឥតខ្ចោះរបស់នាងនៅលេងស្ទាយ៍ឈរថតមុខកញ្ចក់ បូករួមនឹងការលេងស្ទីលតុបតែងខ្លួន បែបហ្វេសសិន ទាន់សម័យយុវវ័យ ដែលមើលទៅពិតជាទាក់ភ្នែកខ្លាំងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជារួមមក តារាស្រីវ័យក្មេងរូបនេះ តែងតែទទួលបានការកោតសរសើរ ក៏ដូចជាលាន់មាត់ជាខ្លាំង ពីសំណាក់មាហជននៃរូបសម្រស់របស់នាង ជាពិសេសនោះ ការលេងស្ទីលបែបហាយសូ លំដាប់ ក៏មើលទៅមានភាពទាក់ទាញលេចធ្លោខ្លាំងតែម្តង។

មិនត្រឹមតែប៉ុណ្ណោះ WonYoung មិនត្រឹមតែមានភាពទាក់ទាញជាងសមាជិកប្រចាំក្រុមរបស់នាងនោះទេ ប៉ុន្តែនាងត្រូវបានលើកមកនិយាយជាប្រធាន បទនៃរូបសម្រស់នាង ជារឿយៗ ថ្វីត្បិតទើបតែប្រឡូកសិល្បៈ បានប៉ុន្មានឆ្នាំនេះ តែរូបនាង បានប្រមូលប្រជាប្រិយគួរឲ្យកត់សម្កាល់ នៃភាពល្បីល្បាញរបស់នាង មិនចាញ់ តារាស្រីរៀមច្បងនោះឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]