ឥណ្ឌូនេស៊ី៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ដែលត្រូវបានគេស្គាល់ជាទូទៅថា Jokowi បានទទួលការសរសើរ បន្ទាប់ពីវីដេអូនៃក្បួនរថយន្តរបស់លោក ផ្តល់អទិភាពមធ្យោបាយដល់រថយន្តសាមុយសង្គ្រោះបន្ទាន់ ត្រូវបានចែកចាយពេញបណ្តាញសង្គម។យោងតាមទីភ្នាក់ងារសារព័ត៌មានឥណ្ឌូណេស៊ី Kompas វីដេអូរយៈពេល ២៩វិនាទីដែលថតបាន ឧបទ្ទវហេតុកាលពីថ្ងៃទី ០៥ ខែមករា ត្រូវបានចែករំលែកយ៉ាងព្រោងព្រាត នៅលើកម្មវិធី WhatsApp ។

យោងតាមសារព័ត៍មាន ​​Kompas វីដេអូនេះ ត្រូវបានគេចែករំលែកប្រមាណ ១០,០០០ ដង ហើយប្រតិកម្មរបស់អ្នកលេងអ៊ីនធឺណែតភាគច្រើនមានភាពវិជ្ជមាន។ វីដេអូដែលថតចេញពីខាងក្នុងរថយន្តសង្គ្រោះបានបង្ហាញពីក្បួនដង្ហែរបស់ប្រធានាធិបតី Jokowi នៅក្នុងស្រុក Jalan Raya Purwodadi-Blora, តំបន់ Grobongan, ខេត្ត Central Java ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមវីដេអូនោះ រថយន្តក្បួនហែរហមប្រធានាធិបតី កំពុងធ្វើដំណើរឆ្ពោះទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង ដើម្បីចុះពិនិត្យមើលការចាក់វ៉ាក់សាំងកូវីដ១៩ លើកុមារដែលមានអាយុពី៦ទៅ១១ឆ្នាំ។មន្រ្តីប៉ូលីសនៅខាងមុខរថយន្តរបស់ប្រធានាធិបតី Jokowi អាចត្រូវបានគេមើលឃើញថាកំពុងគ្រវីដៃ ទៅកាន់រថយន្តសាមុយសង្គ្រោះបន្ទាន់ ដែលជាសញ្ញាមួយសន្មតថា បើកផ្លូវឱ្យរថយន្តសង្គ្រោះទៅមុន នៅពេលដែលម៉ូតូ និងរថយន្ត ឈរបន្តកន្ទុយគ្នា។

ម៉ូតូរបស់លោកប្រធានាធិបតី នៅពេលនោះ មានរថយន្តជាង ២០ គ្រឿង បន្ទាប់មកបានឈប់នៅខាងស្តាំផ្លូវខណៈដែលរថយន្តសង្គ្រោះបន្ទាន់ បានឆ្លងកាត់ទៅមុន៕

ប្រធានាធិបតី Joko Widodo
រូបភាព
វីដេអូ

ប្រភព៖ Mothership Sg

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]