ភ្នំពេញ​៖​ ជាការពិត​ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពក្នុងស្រទាប់ដួងចិត្តមិត្តយុវវ័យលោក​ ចេន​ បន្ទាប់ពីបានស្វែងយល់ចិត្តគ្នា និងបើកចំហអំពីទំនាក់ទំនងជាមួយនារីដែលខ្លួនស្រលាញ់កាលពីប៉ុន្មានខែមុន​ ស្រាប់តែថ្មីៗនេះស្ងាត់ៗពួកគេក៏ធ្វើកម្មពិធីភ្ជាប់ពាក្យបំពាក់ចិញ្ចៀននៅមុខចាស់ទុំតាមប្រពៃណីហើយ។

ចេននិងគូដណ្ដឹង​
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ​ ដំណឹងមួយនេះនៅពេលដែលបណ្ដាអ្នកគាំទ្របានជ្រាបហើយ យើងឃើញថា​ អ្នកខ្លះក៏បានចូលរួមត្រេកអរដល់តារាប្រុសរូបនេះ​ ឯខ្លះទៀតក៏ខមិនផ្ដោះផ្ដងបង្ហាញអារម្មណ៍ខូចចិត្តពេលឃើញ idol ដែលខ្លួនខំលួចស្នេហ៍ភ្ជាប់ពាក្យចោលបែបនេះ។ 

ជាពិសេស​ តាមរយៈ​រូបភាពមួយចំនួនខាងក្រោមនេះ​ ដែល​ ចេននិងគូដណ្ដឹង​ បានថតជាមួយគ្នានៅក្នុងថ្ងៃពិធីនោះ​ ជឿជាក់ថា​ហ្វេនៗដែលធ្លាប់លួច crush ពិតជាខូចចិត្តមិនស្ទើរនោះទេ​ ព្រោះគ្រប់សន្លឹករូបភាពទាំងអស់​ តារា​មួយគូនេះបានបញ្ចេញកាយវិកាផ្អែមល្ហែមខ្លាំងតែម្ដង​ អ្នកណាឃើញហើយយក៏ច្រណែនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពពី៖​ Bong Seng Wedding

ចេន
ចេននិងគូដណ្ដឹង​
ចេននិងគូដណ្ដឹង​
ចេននិងគូដណ្ដឹង​
ចេននិងគូដណ្ដឹង​
ចេននិងគូដណ្ដឹង​
ចេននិងគូដណ្ដឹង​
ចេននិងគូដណ្ដឹង​
ចេននិងគូដណ្ដឹង​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]