វៀតណាម៖ ប៉ូលីសនៅស្រុក Ha Dong ទីក្រុងហាណូយ បានប្រកាសកាលពីថ្ងៃពុធថា ការចាប់ខ្លួនបុរសក្នុងតំបន់ វ័យ៣២ ឆ្នាំម្នាក់ ពីបទជួញដូរក្រលៀនសម្រាប់អ្នកជំងឺដែលត្រូវការ។

ក្រោយពីការចាប់ខ្លួន លោក Tran Van Truong ត្រូវបានស៊ើបអង្កេតពីបទ “ជួញដូរសរីរាង្គមនុស្ស” ដែលជាបទល្មើសដែលអាចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត យោងតាមក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅក្នុងខែកក្កដា ឆ្នាំ ២០២១នេះ លោក Truong បានទាក់ទងគ្នារវាង ស្ត្រីម្នាក់ឈ្មោះ P.T.V អាយុ ២៧ ឆ្នាំម្នាក់ មកពីភាគខាងជើងនិងភាគកណ្តាលនៃខេត្ត Thanh Hoa ដែលចង់លក់ក្រលៀនរបស់ខ្លួន និង ម្នាក់ទៀតឈ្មោះ M.T.P អាយុ ៤៧ ឆ្នាំជាអ្នកស្រុក Ha Dong ដែលត្រូវការការប្តូរក្រលៀន។ នេះបើតាមលទ្ធផលស៊ើបអង្កេតបឋមរបស់សមត្ថកិច្ចវៀតណាម។

តាមប្រភពព័ត៍មានបានឱ្យដឹងថា ភាគីទាំងបីបានឈានដល់កិច្ចព្រមព្រៀងទឹកប្រាក់ចំនួន ៥៦០ លានដុង (២៤.៦០០ ដុល្លារអាមេរិក) រួមទាំងប្រាក់រង្វាន់ប្រហែល ៣០០ លានដុង (១៣.១៨៣ ដុល្លារ) សម្រាប់ P.T.V។

ក្នុងនោះដែរ ស្ត្រី P.T.Vបានទទួលការវះកាត់ប្តូរក្រលៀនដោយជោគជ័យនៅមន្ទីរពេទ្យនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២១កន្លងទៅ បន្ទាប់មកគ្រួសាររបស់នាងបានចំណាយប្រាក់ចំនួន ១៨០ លានដុង (៧,១៩០ ដុល្លារ)។

មនុស្សមួយចំនួនបានរាយការណ៍ពីសេវាឈ្មួញជើងសារបស់លោក Truong ទៅកាន់ប៉ូលីសបន្ទាប់ពីនោះ រហូតជំរុញឱ្យមានការចាប់ខ្លួនបុរសរូបនេះ។ នៅ​ប៉ុស្តិ៍​ប៉ូលិស លោក Truong បាន​សារភាព​ថា ខ្លួនពិតជា​បាន​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់នេះពិតមែន៕

បុរសជាឈ្មួញក្រលៀន

ប្រភព៖ Tuoi Tre

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]