ជប៉ុន៖ កាលពីពេលថ្មីៗនេះ ដោយសារតែសីតុណ្ហភាពត្រជាក់ និងការធ្លាក់ព្រិលដំបូងនៅក្នុងរាជធានីតូក្យូ ប្រទេសជប៉ុនមនុស្សប្រមាណជា២១៥នាក់បានចូលមន្ទីរពេទ្យ បន្ទាប់ពីមានរបួសធ្ងន់និងស្រាលដោយសារព្រិលធ្លាក់ដ៏ក្រាស់លើកដំបូងដើមឆ្នាំ២០២១នេះ ដោយមានមនុស្សមួយចំនួនបានរអិលដួល ខណ:ដែលសីតុណ្ហភាពបានធ្លាក់ចុះដល់-៣.៥c និង -១.៨C ដោយកន្លែងខ្លះមានព្រិលធ្លាក់ក្រាស់ៗពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋថែមទៀតផង ។
យ៉ាងណាមិញ ដោយសារតែព្រិលនៅតែបន្តធ្លាក់ខ្លាំង ជើងហោះហើរជាង១១៩ជើង ត្រូវបានលុបចោល ដោយសារអាកាសធាតុមិនល្អ ហើយស្ពានឥន្ធនូ ដែលជាកន្លែងទាក់ទាញទេសចរណ៍ដ៏សំខាន់នៅក្នុងរដ្ឋធានីតូក្យូក៏ត្រូវបានបិទកាលពីថ្ងៃសុក្រ កន្លងទៅនេះ ដោយសារតែការធ្លាក់ព្រិលខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែរថា ប្រទេសជប៉ុនជាប្រទេសនៅតំបន់អាសុីបូព៌ា ដែលមានបួនរដូវសំខាន់ៗ ដោយក្នុងនោះរដូវរងា ឬជាភាសាជប៉ុនហៅថា ふゆ មានរយ:ពេលបីខែ ផ្តើមពីខែធ្នូ រហូតដល់ចុងខែកុម្ភ: ស្របតាមឆ្នាំនីមួយៗ៕
ចង់ឃើញកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]