សៀមរាប៖ នាពេលថ្មីៗនេះ កំពូលតារាចម្រៀងជើងចាស់ លោក ខេមរៈ សិរីមន្ត បានចុះលើរថយន្តម៉ាកទំនើប Roll Royce ហើយទៅទិញលៀសហាល យ៉ាងសាមញ្ញៗធម្មតា ដែលនេះធ្វើ​ឱ្យ​មហាជនមិនតិចនោះទេបាននាំគ្នាសរសើរទៅកាន់ទង្វើលោកនោះ។

ដោយឡែក តារាប្រុសរូបនេះ បានបង្ហោះពីវីដេអូមួយបង្ហាញពីសកម្មភាពសាមញ្ញរបស់លោក ដែលចុះពីលើរថយន្តតម្លៃរាប់មុឺនដុល្លារ តែបែរជាចុះមកទិញលៀសហាលនៅតាមចិញ្ជើមផ្លូវ អស់១កំប៉ុង ២០០០រៀល ដោយលោកមិនខ្វល់ខ្វាយថាលោកជាតារាល្បីអ្វីនោះ បន្ថែមពីលើនេះ លោកឆ្លៀតជួបផ្សព្វផ្សាយអំពីលៀសហាល​ឱ្យ​មហាជនមកទិញលៀសនៅទីតាំងស្រុកពួក ខេត្តសៀមរាបនោះទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះមហាជនក៏បានសរសើរ ឥរិយា និងឬកពាររបស់ លោកខេមរៈ សិរីមន្ត ដែលមិនចេះឆ្មើងឆ្មៃនៅខាងក្រៅ ទោះបីជាលោកសល់ទ្រព្យសម្បត្តិរាប់លានក៏ដោយចុះ៕

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

ខេមរៈ សិរីមន្ត 
ខេមរៈ សិរីមន្ត 
សកម្មភាព លោក ខេមរៈ សិរីមន្ត កំពុងទិញលៀសហាល 
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត