ចិន៖ នៅថ្ងៃទី ៧ ខែមករា ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា រដ្ឋបាលវិទ្យុ និងទូរទស្សន៍ប៉េកាំងបានចែករំលែកឯកសារក្នុងអំឡុងសន្និសីទការងារវិទ្យុ និងទូរទស្សន៍ជាតិឆ្នាំ ២០២២ ដែលបានណែនាំឱ្យបញ្ឈប់ការផលិតកម្មភាពយន្តដែលមានប្រធានបទនៃចំណង់ចំណូលចិត្ត (ស្រលាញ់ភេទដូចគ្នា) ជាបន្ទាន់។
យោងតាម Sina ការសម្រេចចិត្តខាងលើគឺប៉ះពាល់ដោយផ្ទាល់ទៅលើគម្រោងធំៗ ចំនួន ១៤ ដែលបានវិនិយោគរាប់លានដុល្លារលើវេទិកាមើលភាពយន្តអនឡាញធំ ៗ នៅក្នុងប្រទេសចិន ដែលរឿងមួយនេះ ក៏បានវាលប្រហារ អ្នកទស្សនា ដែលមានចំណូលចិត្ត ចូលចិត្តមើលរឿងប្រភេទនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ ជាមួយនឹង អាជ្ញាធរចិនក៏បានលើកឡើងថា នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងដើម្បីលុបបំបាត់ប្រភេទមនុស្សស្រលាញ់ភេទដូចគ្នាចេញពីវិស័យកម្សាន្តចិន ដោយបានរុញច្រាន គម្រោងទាំងឡាយ មានស្ថានភាពលំបាក ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។
យោងតាម ស៊ីណា ដំណោះស្រាយដ៏ល្អប្រសើរនាពេលបច្ចុប្បន្ន ដើម្បីសង្គ្រោះគម្រោងទាំងនោះ ពួកគេបានបង្ខំ គឺត្រូវកាត់ផ្តាច់ឈុតឆាករំជួលចិត្តទាំងអស់ រវាងតួឯកប្រុសទាំងពីរ ឬពង្រឹងដាក់បញ្ចូលតួស្រីជំនួសវិញ ឱ្យទៅជាស្នេហាបែបប្រុស និងស្រីវិញ។
ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរ «ទម្រង់ដើម» ទាំងនេះនឹងកាត់បន្ថយគុណភាពនៃការងារ ក៏ដូចជាទស្សនិកជន និងប្រឈមមុខនឹងហានិភ័យនៃការមិនអាចយកដើមទុនមកវិញបាន ដោយសារវា ដូចអ្វីដែលទស្សនិជនចង់បាន ព្រោះតែមួយភាគធំ ពួកគេនិយមរឿងរ៉ាវ ស្នេហា បែបស្រលាញ់ភេទដូចគ្នា៕
ប្រភព៖ https://zingnews.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]