បរទេស៖​ នាយកប្រតិបត្តិ Tim Cook បានទទួលប្រាក់រង្វាន់កាលពីថ្ងៃទី ៦ ខែមករា ពីក្រុមហ៊ុន Apple ចំនួន ៩៨.៧ លានដុល្លារ នេះបើយោងតាមឯកសាររបស់ក្រុមហ៊ុនទៅកាន់គណៈកម្មការមូលបត្រអាមេរិក (SEC)។

បើតាមប្រភពដដែលបានបន្តទៀតថា ប្រាក់ខែដែលបានច្រើនយ៉ាងនេះ គឺរាប់បញ្ចូលទាំងប្រាក់ខែគោល ៣ លានដុល្លារ ប្រាក់រង្វាន់គោលដៅ ១២ លានដុល្លារ និងប្រាក់រង្វាន់ភាគហ៊ុនចំនួន ៨២.៣៥ លានដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ Cook ក៏ទទួលបាន ១.៣៩ លានដុល្លារ ក្នុងអត្ថប្រយោជន៍ផ្សេងទៀត រួមទាំង ៧១២,៤៨៨ ​ដុល្លារ សម្រាប់ការធ្វើដំណើរតាមយន្តហោះឯកជន ៦៣០.៦៣០ ដុល្លារ សម្រាប់សន្តិសុខ ១២.៤០០ ដុល្លារ ធានារ៉ាប់រងផ្ទាល់ខ្លួន។ អាយុសង្ឃឹមរស់ និងប្រាក់ឧបត្ថម្ភវិស្សមកាល ២៣.០៧៧ ដុល្លារ។

ទឹកប្រាក់សរុបដែល Apple ចំណាយលើ Cook បានកើនឡើងដល់ជិត ១០០ លានដុល្លារ ដែលច្រើនជាង ដងនៃប្រាក់ចំណូលរបស់គាត់ ១៤ លានដុល្លារក្នុងឆ្នាំ ២០២០ ទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណូលឆ្នាំ ២០២១ របស់ Cook មិនរាប់បញ្ចូលប្រាក់រង្វាន់ភាគហ៊ុនចំនួន ៧៥០ លានដុល្លារនោះទេ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]