រៀតណាម៖ អ្នកក្នុងវិស័យឧស្សាហកម្ម បាននិយាយថា ផ្លែស្រកានាគប្រមាណ ៣០០,០០០ តោន នឹងទុំសម្រាប់ការប្រមូលផលក្នុងពេលឆាប់ៗនេះ ប៉ុន្តែបើគ្មានអ្នកទិញទេ ខណៈដែលប្រទេសចិន រារាំងពាណិជ្ជកម្មតាមព្រំដែន។ នេះបើតាមការចុះផ្សាយរបស់កាសែត VN Express International។
ដោយខេត្តភាគខាងជើង Quang Ninh និង Lang Son មានទាំងការរឹតបន្តឹងពាណិជ្ជកម្មនៅព្រំដែនជាមួយប្រទេសចិន ដោយសារកុងតឺន័រកើនឡើង អ្នកទិញចិនជាច្រើនបានឈប់ទិញផ្លែស្រកានាគរបស់វៀតណាម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Phan Van Tan អនុប្រធាននាយកដ្ឋានកសិកម្ម និងអភិវឌ្ឍន៍ជនបទ Binh Thuan បាននិយាយប្រាប់វេទិកាមួយកាលពីថ្ងៃព្រហស្បតិ៍។ តម្លៃផ្លែស្រកានាគនៅក្នុងប្រទេសវៀតណាម បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈដែលប្រទេសចិនបានរឹតបន្តឹងវិធានការកូវីដ១៩របស់ខ្លួន ដែលបណ្តាលឱ្យរថយន្តកុងតឺន័ររាប់ពាន់គ្រឿងជាប់គាំងនៅព្រំដែន។អ្នកនាំចេញមួយចំនួនបាននិយាយថា ពួកគេបានព្យាយាមដឹកជញ្ជូនទំនិញតាមសមុទ្រ ប៉ុន្តែនេះមិនមែនជាដំណោះស្រាយប្រកបដោយនិរន្តរភាពទេ ដោយសារតម្លៃដឹកជញ្ជូនបានកើនឡើងបីដងពីពេលមុន។
គួរជម្រាបថា ប្រទេសចិនគឺជាអ្នកទិញផលិតផលកសិកម្ម និងផ្លែស្រកានាគដ៏ធំបំផុតរបស់វៀតណាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោក Nguyen Khac Huy នាយកប្រតិបត្តិក្រុមហ៊ុន Hoang Phat Fruit នៅខេត្ត Long An បាននិយាយថា ការនាំចេញផ្លែស្រកានាគទៅកាន់ប្រទេសចិនលើសពីទីផ្សារចំនួន ៥០ ផ្សេងទៀត។
ភាពជិតបង្កើយរវាងចិន និង វៀតណាម បានពន្យល់ពីមូលហេតុរួចមកហើយ ដែលអ្នកនាំចេញចូលចិត្តនាំចេញផ្លែឈើរបស់ពួកគេទៅកាន់គោលដៅចិន ជាជាង អឺរ៉ុប ដែលអាចចំណាយពេលដល់ទៅ ៤២ ថ្ងៃ។ វៀតណាមផលិតផ្លែស្រកានាគប្រមាណ ១,៤ លានតោនក្នុងមួយឆ្នាំ។ ៨០ ភាគរយមកពីខេត្តចំនួន ៣ គឺ Binh Thuan, Long An និង Tien Giang។
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Tran Thanh Nam ស្នើឱ្យផ្សារទំនើបទូទាំងប្រទេសទិញផ្លែឈើ ដើម្បីផ្គត់ផ្គង់កសិករ។លោកបានបន្ថែមថា ក្រសួងក៏នឹងរៀបចំវេទិកាជាមួយការិយាល័យពាណិជ្ជកម្មនៅអឺរ៉ុបដើម្បីធ្វើពិពិធកម្មទិន្នផល៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]