ប្រេស៊ីល៖ ផ្ទាំងថ្មដ៏ខ្ពស់មួយបានបាក់ពីច្រាំងថ្មចោទ ហើយបានធ្លាក់ទៅលើអ្នកជិះទូកកម្សាន្តដែលកំពុងអណ្តែតលើទឹក ដែលនៅក្បែរទឹកជ្រោះមួយ នៅលើបឹងប្រេស៊ីល កាលពីថ្ងៃសៅរ៍ ហើយក្រុមមន្ត្រីបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៦ នាក់បានស្លា.ប់។
លោក Edgard Estevo មេបញ្ជាការនៃនាយកដ្ឋានពន្លត់អគ្គីភ័យរដ្ឋ Minas Gerais បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា បន្ថែមពីលើអ្នកស្លា.ប់រហូតដល់ ២០ នាក់ ខណៈពេលនេះ កំពុងមានអ្នកបាត់ខ្លួន ហើយក្រុមមន្ត្រីកំពុងស្វែងរកអត្តសញ្ញាណរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមមន្ត្រីបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៣២ នាក់បានរងរបួស ទោះបីជាភាគច្រើនត្រូវបានចាកចេញពីមន្ទីរពេទ្យនៅល្ងាចថ្ងៃសៅរ៍ក៏ដោយ។ ជាក់ស្តែង រូបភាពវីដេអូបានបង្ហាញពីការហេតុការណ៍ ដែលធ្វើទូក បានចលនាយឺត ៗ នៅជិតច្រាំងថ្មចោទនៅលើបឹង Furnas ខណៈនោះមានការប្រេះស្រាំលេចឡើង នៅលើថ្មក្បែរនោះ ហើយបំណែកដ៏ធំមួយបានធ្លាក់ទៅលើកប៉ាល់យ៉ាងហោចណាស់ ចំនួន ២ត្រូវបានលិចបាត់៕
ប្រភព៖ https://www.npr.org/
សូមទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]