ជប៉ុន៖ ព្រះនាង Aiko របស់ប្រទេសជប៉ុន បានបង្ហាញព្រះកាយ ផ្លូវការជាលើកដំបូង បន្ទាប់ពីពិធីប្រារព្ធខួបព្រះជន្មរបស់ព្រះនាង កាលពីខែមុន ព្រះនាងគឺជាបុត្រីតែមួយគត់របស់អធិរាជ Naruhito ហើយនឹងមិនឡើងសោយរាជ្យដោយសារតែច្បាប់បច្ចុប្បន្ន។

ព្រះនាង Aiko នៃប្រទេសជប៉ុនបានបង្ហាញខ្លួនជាផ្លូវការហើយបានចូលរួមក្នុងការចេញដំណើរលើកដំបូងរបស់នាង បន្ទាប់ពីបងប្អូនជីដូនមួយរបស់នាង ព្រះនាង Mako បានលាចាកពីជីវិតរាជវង្ស ដើម្បីរៀបការជាមួយមនុស្សសាមញ្ញលោក Kumoru ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុត្រីរបស់ព្រះចៅអធិរាជ Naruhito និងព្រះមាត Masako បានចូលរួមជាមួយឪពុកម្តាយ និងសមាជិកគ្រួសាររាជវង្សដទៃទៀត នៅព្រះបរមរាជវាំងក្នុងទីក្រុងតូក្យូ។ព្រះនាង Aiko គ្រងរ៉ូបពណ៌សជាមួយនឹងស្រោមដៃវែង រួមជាមួយនឹងខ្សែកគុជខ្យង និងខ្សែកពណ៌ក្រហម និងលឿង។វា​ជា​ការ​ចេញ​ដំណើរ​លើក​ដំបូង​របស់​នាង​ចាប់​តាំង​ពី​ចាប់​ផ្ដើម​បំពេញ​មុខងារ​សាធារណៈ​ជាមួយ​គ្រួសារ​អធិរាជ។

ព្រះនាង Aiko មានព្រះជន្ម ២០ វស្សា នៅថ្ងៃទី ១ខែធ្នូ ឆ្នាំមុន ហើយបានចូលរួមពិធីជប់លៀងនៅព្រះបរមរាជវាំង។ Aiko គឺជាកូនតែមួយគត់របស់អធិរាជ Naruhito ព្រះជន្ម៦១ ព្រះវស្សា និង ព្រះមាតា Masako ព្រះជន្ម ៥៨ ព្រះវស្សា។

ដោយសារប្រទេសជប៉ុនអនុញ្ញាតឱ្យតែបុរសឡើងសោយរាជ្យ ប្អូនប្រុសរបស់ព្រះចៅអធិរាជ ព្រះអង្គម្ចាស់ Fumihito Akishino នឹងឡើងគ្រងរាជ្យបន្ត។ កូនប្រុសរបស់ព្រះអង្គគឺព្រះអង្គម្ចាស់ Hisahito បច្ចុប្បន្នស្ថិតនៅលំដាប់ទីពីរ។

ព្រះអង្គម្ចាស់ Fumihito Akishino និងភរិយារបស់ព្រះនាង Kiko កូនស្រី Mako ថ្មីៗនេះ បានបើកផ្លូវសម្រាប់ការសម្រេចចិត្តរបស់ព្រះនាង Mako ក្នុងការចាកចេញពីជីវិតរាជវង្ស ដើម្បីរៀបការជាមួយមនុស្សសាមញ្ញ។សូមរំលឹកផងដែរថា អតីតម្ចាស់ក្សត្រី Mako បានលះបង់ឋានៈរាជវង្ស ដើម្បីរៀបអភិសេកជាមួយបុរសជារាស្ត្រធម្មតា Kei Komuro នៅក្នុងពិធីសាមញ្ញមួយ កាលពីខែតុលាឆ្នាំមុន។ នាងក៏បានបដិសេធការបង់ប្រាក់ចំនួន ១.៣លានផោន ពីរដ្ឋាភិបាលជប៉ុនជាប្រពៃណីដែលជូនដល់ស្ត្រីរាជវង្សដែលបាត់បង់ឋានៈរបស់ពួកគេ នៅពេលពួកគេរៀបការ៕

ព្រះនាង Aiko
ព្រះនាង Aiko
ព្រះនាង Aiko
ព្រះនាង Aiko
ព្រះនាង Aiko
ព្រះនាង Aiko (អាវផ្ទៃមេឃ)
ព្រះនាង Mako

ប្រភព៖ Daily Star

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]