បរទេស៖ បវរកញ្ញា Emma Loney កំពុងទាក់ទាញការចាប់អារម្មណ៍នៅក្នុងកម្មវិធីប្រលង Miss Earth America ២០២២ ជាមួយនឹងការសម្តែងប្រកបដោយទំនុកចិត្ត ផ្តល់កិត្តិយសដល់សម្រស់រាងកាយដ៏ប្លែករបស់នាង ជាមួយនឹងទម្ងន់ឡើងលើសគីឡូ ជាង១០០គីឡូរបស់នាង។

ក្នុងនោះផងដែរ Emma Loney គឺជាអ្នកតំណាងរដ្ឋអូក្លាហូម៉ា នៅឯការប្រលង Miss Earth America ២០២២ ដែលនាងបានចូលរួមក្នុងការប្រលងនេះកាលពីឆ្នាំមុន ហើយបានចូល Top ១២ ដោយឈ្នះរង្វាន់ទីមួយក្នុងការសម្ភាសន៍សារព័ត៌មាន និងរង្វាន់ទីពីរក្នុងការបោះឆ្នោត។ ទោះជាយ៉ាងណាក៏ដោយ ដោយមិនចង់ឈប់នៅសមិទ្ធិផលនេះ Emma បានចុះឈ្មោះម្តងទៀត ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនក្នុងការដណ្តើមបានមកុដ និងតំណាងប្រទេសក្នុងការប្រលងសម្រស់អន្តរជាតិក្នុងកម្មវិធីមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះនាងបាន បានបង្ហាញ សម្រស់ត្រលប់មកវិញជាមួយនឹងភាពស្រស់ស្អាតជាងមុន និងការតុបតែងមុខប្រកបដោយវិជ្ជាជីវៈ និងអាកប្បកិរិយាកាន់តែជឿជាក់ជាងមុនឆ្ញាយ ដោយការសម្តែងរបស់នាងកំពុងត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្តាញទំនាក់ទំនងសង្គម និងជំរុញទឹកចិត្តមនុស្សជាច្រើន ដែលមានរូបរាងធាត់មានសាច់តែម្តង៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Emma Loney
Emma Loney
Emma Loney
Emma Loney
Emma Loney

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]