កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ៥ ខែមករា ការបង្ហោះដែលមានចំណងជើងថា «ស្ត្រីម្នាក់ដែលអះអាងថានាងស្អាតជាង Kim Tae HeeJun Ji Hyun» ទទួលបានការចាប់អារម្មណ៍ពេញសហគមន៍អនឡាញជាច្រើន ជាមួយនឹងប្រធានបទមួយនេះ។

ការបង្ហោះបន្ទាប់មកបានរាយបញ្ជីរូបថតអេក្រង់ពីវគ្គអតីតកាលនៃរឿង «Knowing Brothers» របស់ទូរទស្សនិ៍ JTBC ក្នុងខែមីនា ឆ្នាំ ២០១៧ ដែលតារាសម្តែងស្រី Kim Hee Sun បង្ហាញខ្លួនជាភ្ញៀវកិត្តិយសក្នុងកម្មវិធីនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងក្នុងវិដេអូបានបង្ហោះ តារាពិធីករលោក Kang Ho Dong បានសួរទៅកាន់ Kim Hee Sun ឱ្យឆ្លើយដោយត្រង់ថា អ្នកណាស្អាតជាងគេក្នុងចំណោមរូបនាង តារាស្រី Kim Tae Hee និង តារាស្រីJun Ji Hyun ?

ក្រោយពីបានឬសំនួរហើយ តារសម្តែងរូបនេះ បានធ្វើឲ្យគ្រប់គ្នាផ្ទុះសំណើចដោយជ្រើសរើសខ្លួនឯងដោយមិនស្ទាក់ស្ទើរ។ នាង​បាន​បន្ថែម​ថា ទោះ​ពួក​គេ​សុទ្ធ​តែ​ស្រស់​ស្អាត​ក៏​ដោយ ប៉ុន្តែ​នាង​បាន​ត្រួស​ត្រាយ​ផ្លូវ​នៅ​ចំពោះ​មុខ​ពួក​គេ។

យ៉ាងណាមិញ នៅក្រោមការបង្ហោះនោះ អ្នកនិយមលេងអ៉ីនធឺណែតជាច្រើនបានយល់ស្រប និងអស់សំណើចទៅនឹង ចម្លើយរបស់​នាង ហើយក៏បានលើកឡើងថា ប្រសិនបើជានាង ពួកគេក៏ឆ្លើយបែបហ្នឹងដែរ។ យ៉ាងណាក្តី នេះគ្រាន់តែជាការលេងសើចប៉ុណ្ណោះ ព្រោះគ្មានបំណង ចង់បង្អាប់នរណាម្នាក់នោះទេ ថែមទាំងនេះជាកម្មវិធីកំប្លែងទៀតផង៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Kim Tae Hee និង តារាស្រីJun Ji Hyun
Kim Hee Sun 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]