រាជធានីភ្នំពេញ ៖ បើទោះបី ឃ្លាតឆ្ងាយពីវង់សិល្បៈ ក្រោយរៀបការក្តី អតីតពិធីការិនី គឹម លីហ្សា នៅតែទទួលការគាំទ្រ ដូចពីមុន រីឯជីវិតឯកជនវិញ អតីតតារាស្រីរូបនេះ ជោគជ័យយ៉ាងត្រចះត្រចង់ជាមួយនឹង ជំនួញថ្មី លក់ម្ជូរដែលមានប្រេនយីហោ «គឹម លីហ្សា ម្ជូរក្រឡុកឆ្ងាញ់ៗ»

ទន្ទឹមនឹងនេះ ដោយសារតែមានការគាំទ្រកាន់តែច្រើន ហាងម្ជូរក្រឡុករបស់រូបនាង ក៏បានបន្តបើកសាខាបន្ថែម ដើម្បីបំពេញតម្រូវការអតិថិជន ផ្ទុយទៅវិញ ស្រាប់តែពេលនេះ មានគេរិះគន់ថា ហាងម្ជូររបស់ខ្លួន ជាហាងម្ជូរអភិជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកទៅមើល រូបនាងជាម្ចាស់ហាងវិញ បានតបយ៉ាងចាស់ដៃ ព្រោះរូបនាងមិនធ្លាប់ តាំងខ្លួនជាអភិជនឡើយ ជាសិល្បករធម្មតា​ ម្យ៉ាងទៀត រាល់អតិថិជនមិនថា ជិះឡាន ជិះម៉ូតអ្វីក៏ដោយ ក៏តែងទទួលពាក្យថា«សួស្តីបង ឬជំរាបសួរបង»ជានិច្ច មួយវិញទៀត ទិញអស់ត្រឹមតែ ១០០០រៀល ២០០០រៀល ឬ៣០០០រៀល សុទ្ធតែលក់ឲ្យទាំងអស់។

ជាពិសេស រាល់អំបិលមិនបាន ប្រើជាតិគីមីអ្វីពីសោះឡើយ លើសពីនេះទៅទៀត សម្រាប់ហាងម្ជូរភាគច្រើន សុទ្ធតែតម្លើងតម្លៃ ក្នុងសម័យកាលកូវីដនេះ តែសម្រាប់ហាងខ្លួនវិញ គឺលក់ក្នុងតម្លៃស្តង់ដា គ្មានឡើងចុះឡើយ មិនតែប៉ុណ្ណោះ អំបិលខ្លួនក៏ធ្វើការច្នៃរហូត មិនឲ្យជាន់នឹងហាងម្ជូរផ្សេងឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

  អតីតពិធីការិនី គឹម លីហ្សា
  អតីតពិធីការិនី គឹម លីហ្សា
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម លីហ្សា