រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីយប់ថ្ងៃទី ០៨ មករា ២០២២ កន្លងទៅនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសទាំងយប់ បន្ទាប់ពីរកឃើញ ការឆ្លងវីវុសអូមីក្រុងក្នុងសហគមន៍ជាលើកដំបូង ក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាក់ស្តែង លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍បញ្ជាក់ពីសេចក្តីលម្អិត ជូនដល់បងប្អូនឲ្យបានជ្រាបច្បាស់ថា បុរសជនជាតិខ្មែរដែលរកឃើញផ្ទុកវីរុសអូមីក្រុងដំបូងនេះ គាត់គ្មានប្រវត្តិធ្វើដំណើរពីបរទេសនោះឡើយ ពោលគាត់ធ្វើដំណើរតែក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានោះ លោកជំទាវ បានបន្តថា អ្វីដែលសំខាន់នោះគឺ បុរសរូបនេះ បានធ្វើដំណើររួមជាមួយបងប្អូនរបស់គាត់ ដែលមកពីប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ២៧ ធ្នូ ២០២១ នាពេលថ្មីៗនេះ ដោយបច្ចុប្បន្ននេះ បងប្អូនជីដូនមួយរូបលោក ក៏កំពុងតែតាមដាននិងធ្វើតេស្តវិភាគ ដែលពេលនេះ មិនទាន់ទទួលបានលទ្ធផលនៅឡើយ ក្នុងនោះ បានរកឃើញមាន អ្នកប៉ះពាល់ផ្ទាល់នៅខេត្តកំពត មានចំនួន៣នាក់និង ប៉ះពាល់ផ្ទាល់នៅរាជធានីភ្នំពេញ ២នាក់ ដែលកំពុងតែតាមដាន និងរងចាំលទ្ធផលដូចគ្នាផងដែរ។
រីឯក្រសួងសុខាភិបាល ក៏បានចាត់ចែងធ្វើការស្រាវជ្រាវ តាមទីតាំងដែលបុរសខាងលើ បានធ្វើដំណើរទៅយ៉ាងណាមិញ បើនិយាយពីផែនការ ក្នុងការការពារ ដោយក្រសួង បានអំពាវនាវម្តងហើយម្តងទៀត កុំភ្លេចខ្លួនឲ្យសោះ ដោយអនុវត្តនូវវិធានការ ៣កុំនិង៣ការពារ។
លោកជំទាវ បន្តសង្កត់ធ្ងន់ថា ពេលនេះ កម្ពុជារកឃើញវីរុសអូមីក្រុងឆ្លងចូលសហគមន៍ហើយ ដូច្នេះបានសេចក្តីថា វីរុសនេះ អាចធ្វើដំណើរក្នុងប្រទេសបាន ដូច្នេះលោកជំទាវ ទទូចម្តងហើយម្តងតៀត ឲ្យចូលរួមការងារឲ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែសជាដាច់ខាត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]