បុណ្យចូលឆ្នាំចិន ឬ ហៅម្យ៉ាងទៀតថា បុណ្យនានិទាឃរដូវ គឺថ្ងៃឈប់សម្រាករបស់ជនជាតិចិន ដែលប្រព្រឹត្តទៅក្នុងដើមឆ្នាំ កំឡុងខែមករា ឬខែកុម្ភៈ ដែលជាថ្ងៃដែលប្រជាជនចិននាំគ្នាទៅលេងស្រុកកំណើត ជួបជុំបងប្អូនសាច់ញាត្តិនៅទីជិតទីឆ្ងាយផងដែរ។

ជាការពិតណាស់ បុណ្យចូលឆ្នាំចិននេះ មិនមែនធ្វើតែជនជាតិចិននោះទេ ប្រទេសផ្សេងៗមួយចំនួនទៀតក៏ចូលរួមក្នុងពិធីបុណ្យនោះដែរ ជាពិសេសប្រទេសខាងអាស៊ីអាគ្នេយ៍​ ដោយមានរាប់បញ្ចូលប្រទេសកម្ពុជាយើងផងដែរ ដែលមានប្រជាជនជាច្រើននិយមសែនព្រេននៅតាមផ្ទះរៀងៗខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ឈានជិតដល់ពិធិបុណ្យចូលឆ្នាំចិននៅដើមខែគុម្ភៈខាងមុខនេះ ចំពោះអ្នកដែលជាប់ខ្សែចិន ត្រូវតែមានការប្រុងប្រយ័ត្នចំពោះត្រណមមួយចំនួនដែលត្រូវជៀសវាងដាច់ខាតក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃចូលឆ្នាំចិន ពុំនោះទេអ្នកអាចនឹងជួបសំណាងមិនល្អបាន។

ខាងក្រោមនេះជាអ្វីដែលអ្នកមិនគួរធ្វើក្នុងថ្ងៃចូលឆ្នាំចិន៖

១. មិនត្រូវកក់សក់

ចូលថ្ងៃទី១ នៃថ្ងៃចូលឆ្នាំចិន អ្នកមិនត្រូវកក់ឬ កាត់សក់នោះទេ ដោយតាមជំនឿ ការកក់សក់នេះគឺដូចជាលាង ឬកាត់លាភជ័យ ដែលជាសំណាងល្អចេញពីខ្លួនអ្នកអញ្ចឹង។

រូបភាពតំណាង

២. ហាមបោសជូតផ្ទះ

ក្នុងថ្ងៃចូលឆ្នាំ ប្រសិនជាអ្នកបោសជូតផ្ទះ គឺអ្នកកំពុងតែបណ្តេញលាភសំណាង និងលុយកាក់ចោលពីផ្ទះយ៉ាងដូច្នេះដែរ។

រូបភាពតំណាង

៣. កុំប្រើប្រាស់របស់មុតស្រួច

កុំប្រើប្រាស់ឧបករណ៍មុតស្រួច ដូចជាកន្ត្រៃ កាំបិត ឬម្ជុល តាមជំនឿ ប្រសិនជាអ្នកប្រើប្រាស់ម្ជុលក្នុងថ្ងៃដំបូង ហើយមានកូនក្នុងឆ្នាំនោះទៀត កូនអ្នកអាចនឹងមានភ្នែកតូចដូចជាម្ជុលអញ្ចឹង ក្រៅពីនេះបើអ្នកប្រើប្រាស់កាំបិត​ ឬកន្ត្រៃ គឺជាអ្នកបានកាត់លាភ និងលុយកាក់ចេញពីខ្លួនអ្នកដូច្នេះដែរ។

រូបភាពតំណាង

៤. មិនត្រូវដាស់ប្តីក្នុងថ្ងៃដំបូងនៃថ្ងៃចូលឆ្នាំចិន (ចំពោះអ្នកមានគ្រួសារ)

រូបភាពតំណាង

នៅក្នុងសង្គមចាស់បុរាណនៃជនជាតិចិន បុរសគឺជាអ្នករកស៊ីចិញ្ចឹម ផ្គត់ផ្គង់ក្នុងផ្ទះ។ ថ្ងៃដំបូងនៃឆ្នាំថ្មីតំណាងឱ្យការចាប់ផ្តើមនៃនៃឆ្នាំថ្មីអញ្ចឹង ដូច្នេះនៅថ្ងៃទី១នេះបុរសត្រូវការសម្រាក​ឱ្យ​បានស្កប់ស្កល់។ ប្រសិនបើប្រពន្ធដាស់ប្តី នោះជាអាចជាប្រផ្នូលមិនល្អមួយ ដែលអាចនិយាយថាប្រពន្ធគឺជាអ្នកដាក់សម្ពាធទៅកាន់ប្តីផងដែរ ដូច្នេះសម្រាប់នារីៗ កុំប្រញាប់ប្តីចេញពីគ្រែពេកអី។

៥. ហាមឈ្លោះប្រកែកគ្នា

រយៈពេល៣ថ្ងៃនៃថ្ងៃចូលឆ្នាំចិន ត្រូវតមការឈ្លោះប្រកែក ស្តីបន្ទោស ឬយំ ក្នុងគ្រួសារ ជាពិសេសក្នុងថ្ងៃទី១ ដែលជាថ្ងៃបើកឆាកដំបូងនៃឆ្នាំថ្មី ប្រសិនមិនដូច្នេះទេ គ្រួសារអ្នកនឹងមានសំណាងមិនល្អពេញមួយឆ្នាំ។

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]