ភ្នំពេញ៖ នៅដើមឆ្នាំ២០២២នេះ ក្នុងឱកាសថ្ងៃឈប់សម្រាកទិវាជ័យជម្នះ ៧មករា មានភ្ញៀវទេសចរប្រមាណជិត ១៦ម៉ឺននាក់ ដើរកម្សាន្តនៅទូទាំងប្រទេស។
ដោយឡែក យោងតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះថា រយៈពេល១ថ្ងៃនៃថ្ងៃឈប់សម្រាកក្នុងនាឱកាសខួប៤៣ឆ្នាំ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២២) លើរបប្រល័យពូជសាសន៍ ប៉ុល ពត មានភ្ញៀវទេសចរផ្ទៃក្នុងចំនួន ១៥៨,៦៣០នាក់ បានដើរកម្សាន្តតាមរមណីយដ្ឋាននានា នៅទូទាំងប្រទេស ក្នុងនោះមានភ្ញៀវជាតិចំនួន១៥៦,៤៧៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួន២,១៥១នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍បានបញ្ជាក់ថា សម្រាប់គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
រាជធានីភ្នំពេញ ៥៥,៨៤២នាក់
ខេត្តព្រះសីហនុ ១២,៥៨៥នាក់
ខេត្តសៀមរាប ១០,១៤៨នាក់
ខេត្តពោធិ៍សាត់ ៩,៨៦៣នាក់
ខេត្តមណ្ឌលគិរី ៩,៤៩៧នាក់
ខេត្តបាត់ដំបង ៨,៣៦៥នាក់
ខេត្តស្ទឹងត្រែង ៨,៣១០នាក់
ខេត្តកែប ៨,១៣៥នាក់
ខេត្តកំពត ៨,០៨២នាក់។
ក្រៅនេះឯកឧត្ដម ថោង ខុន បានកត់សម្គាល់ថា បើទោះបីថ្ងៃឈប់សម្រាកពិធីបុណ្យឆ្នាំសាកល ទើបតែកន្លងផុតនាសប្តាហ៍កន្លងមក ប៉ុន្តែចរន្តភ្ញៀវទេសចរផ្ទៃក្នុងនៅតែបង្ហាញសញ្ញារឹងមាំ។ ជាក់ស្តែង ត្រឹមតែមួយថ្ងៃឈប់សម្រាក ៧ មករា ដែលជាថ្ងៃកំណើតទី២ របស់ខ្លួនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវបរទេសផងដែរ បានចេញដើរកំសាន្ត រហូតដល់ជិត ១៦ម៉ឺននាក់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់បន្ថែមទៀតថា ចរន្តភ្ញៀវទេសចរនឹងបន្តកើនឡើងរហូតដល់ចុងសប្តាហ៍ ខណៈដែលភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ នឹងបន្តដើរកម្សាន្តនៅគោលដៅទេសចរណ៍ផ្សេងៗ ក្រៅពីគោលការណ៍ដែលបានពួកគាត់បានទៅនាឱកាសឆ្លងឆ្នាំសាកល។
ជាចុងក្រោយ ឯកឧត្ដម ថោង ខុន បានមានប្រសាសន៍បន្ថែមទៀតយ៉ាងដូច្នេះថា៖
ប្រភព៖ ក្រសួងទេសចរណ៍
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]