ខេត្តបាត់ដំបង៖ សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យសម្រុកចាក់ដូសទី៣ ឬដូសជំរុញ តាមបណ្ដាខេត្តទាំងអស់ ដើម្បីបង្កាទប់ស្កាត់មេរោគបំប្លែងថ្មី «អូមីក្រុង» ដែលកំពុងឆ្លងចូលសហគមន៍។
ការថ្លែងជម្រុញឱ្យចាក់វ៉ាក់ដូសជំរុញបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើង នៅក្នុងពិធីបើកសម្ពោធកំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត ៨៥គីឡូម៉ែត្រ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករានេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ សម្ដេច ហ៊ុន សែន ក៏បានមានប្រសាសន៍ឱ្យដឹងដែរថា កូវីដ១៩ បំប្លែងថ្មីអូមីក្រុង ត្រូវបានរកឃើញឆ្លង នៅក្នុងសហគមន៍ ៣នាក់បន្ថែមទៀត។ ដូច្នេះ ត្រូវបង្កើនការប្រុងប្រយ័ត្នលើមេរោគបំប្លែងថ្មីនេះ តាមរយៈការចាក់ដូសទី៣ ឬដូសជំរុញ ទូទាំងប្រទេសឱ្យបានលឿនបំផុត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]