ចិន៖ អស់រយៈពេលជាយូរទៅហើយ បន្ទាប់ពីបានបែកបាក់គ្រួសារ តែជីវិតអតីតគូស្វាមីភរិយា តារាស្រី Yang Mi និង ស្វាមី នៅតែចំណុចដ៏គួរឲ្យចាប់អារម្មណ៍ និងត្រូវបានតាមដានជាបន្តបន្ទាប់ ពីសំណាក់ទស្សនិកជន ទាំងរឿងការងារ និងរឿងផ្ទាល់ខ្លួនរបស់ពួកគេទាំងពីរ។ 

យ៉ាងណាមិញ ថ្មីៗនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយមួយ ក៏បានបញ្ចេញនូវរឿងរ៉ាវ រវាង Yang Mi និងអតីតស្វាមី លោក Hawick Lau ព្រមទាំងកូនស្រីរបស់ពួកគេ និងធ្វើឲ្យគ្រប់គ្នាយកចិត្តទុកដាក់យ៉ាងខ្លាំងនៅពេលដែល បានលើកឡើងថា ខណៈពេលដែលកូនស្រីរបស់តារាស្រីរូបនេះ កំពុងនៅក្បែរឪពុក រួចក៏បានសួរសំណួរដ៏នឹកស្មានមិនដល់ ថាតើពេលនេះ ឪពុករបស់ខ្លួននៅស្រលាញ់ម្ដាយទៀតដែរទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត បន្ទាប់ពីប្រទះនឹងសំណួរមួយនេះ លោក​ Hawick Lau ហាក់ដូចជាមានភាពភ្ញាក់ផ្អើលបន្តិច មុននឹងឆ្លើយទៅប្រាប់កូនបែបនេះ ថា រូបលោកធ្លាប់ស្រលាញ់ម្ដាយរបស់កូនស្រីខ្លួនខ្លាំងណាស់ ប៉ុន្តែនៅពេលនេះ លោកគ្រាន់តែចង់ឲ្យនាងបានសប្បាយចិត្តតែប៉ុណ្ណោះ។ ជាពិសេស តាមរយៈនេះ ក៏អាចបញ្ជាក់បានថា លោក Hawick Lau លែងមានអារម្មណ៍អ្វីនឹងតារាស្រី Yang Mi ទៀតហើយ តែរូបលោក នៅតែគោរពដល់អតីតភរិយារបស់ខ្លួនជានិច្ច៕ 

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Yang Mi
Yang Mi
Yang Mi និង អតីតស្វាមី
Hawick Lau

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]