ស៊ីប៖ ប្រទេសស៊ីប បានរកឃើញមេរោគបំប្លែងខ្លួនថ្មីមួយទៀត មានឈ្មោះថា "Deltacron" ដែលមានប្រវត្តិហ្សែនស្រដៀងគ្នាទៅនឹងវីរុស Delta រួមជាមួយវីរុសបំប្លែងថ្មី Omicron។ក្នុងនោះ បើតាមប្រភពព័ត៍មាន មេរោគប្រភេទថ្មីនេះ បានប៉ះពាល់ដល់មនុស្ស ២៥នាក់រួចហើយនៅក្នុងប្រទេសស៊ីប (Cyprus)។
បើយោងតាមលោកវេជ្ជបណ្ឌិត Leondios Kostrikis ប្រធានមន្ទីរពិសោធន៍ជីវបច្ចេកវិទ្យា និងមេរោគម៉ូលេគុលនៅសាកលវិទ្យាល័យ Cyprus ក្នុងចំណោមសំណាកចំនួន ២៥ ដែលយកនៅប្រទេស Cyprus មាន ១១ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារតែមេរោគបំប្លែងថ្មីនេះ ខណៈ ១៤ នាក់មកពីប្រជាជនទូទៅ នេះបើយោងតាមសារព័ត៍មាន Cyprus Mail បានរាយការណ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនេះ លោកវេជ្ជបណ្ឌិត Kostrikis បាននិយាយថា ការពិតដែលថាភាពញឹកញាប់នៃការវិវត្តន៍នៃមេរោគ ក្នុងចំនោមអ្នកជំងឺដែលសម្រាកនៅមន្ទីរពេទ្យគឺមានលក្ខណៈខ្ពស់ អាចចង្អុលបង្ហាញពីការជាប់ទាក់ទងគ្នារវាងការវិវត្តន៍ថ្មីនៃមេរោគ និងការសម្រាករបស់អ្នកជំងឺនៅមន្ទីរពេទ្យ។
ទោះជាយ៉ាងណាក៏ដោយ វីរុសបំប្លែងខ្លួនថ្មីនេះ មិនមែនជាអ្វីដែលត្រូវព្រួយបារម្ភនៅពេលនេះទេ។ នេះបើតាមការបញ្ជាក់របស់ រដ្ឋមន្ត្រីសុខាភិបាលស៊ីប លោក Michalis Hadjipandelas៕



ប្រភព៖ India times
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]