រាជធានីភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ នូវកំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត៨៥គីឡូម៉ែត្រ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា វ៉ាក់សាំងPfizer នឹងត្រូវចាក់ជូនប្រជាពលរដ្ឋ មកពីគ្រប់ទិញទី នៅក្នុងប្រទេស តែទីតាំងត្រូវចាក់មានតែ នៅក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះ។
ជាមួយគ្នានោះ សម្តេចតេជោ បានបន្តថា ការសម្រេចធ្វើដូច្នេះ ដោយសារតែ វ៉ាក់សាំងខាងលើនេះ ពិបាកធ្វើការដឹកជញ្ជូន ដោយសារតែ បញ្ហាប្រព័ន្ធត្រជាក់ ដូចនេះហើយ បងប្អូនដែលចង់ចាក់វ៉ាក់សាំង Pfizer ដូសជំរុញនេះ អាចឡើងមកចាក់នៅរាជធានីភ្នំពេញបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា សម្តេចបានមានប្រសាសន៍យ៉ាងដូច្នេះថា ៖
«ដោយសារវ៉ាក់សាំង Pfizer យកចេញទៅក្រៅអត់រួច ដោយត្រូវការរក្សាសីតុណ្ហភាពក្រោមសូន្យ ដូច្នេះត្រូវចាក់នៅរាជធានីភ្នំពេញតែម្តង។ បងប្អូនព្រួយបារម្ភថាផ្អើលគ្នាទៅចាក់នៅភ្នំពេញ ឥឡូវខ្ញុំប្រាប់ វិធីដែលល្អជាងគេ ផ្អើលទៅពីណាផ្អើលទៅ ខ្មែរដូចតែគ្នាទេ កុំខ្វល់ពេក បើគេសុខចិត្តជិះពីបាត់ដំបងទៅភ្នំពេញ ក៏ចាក់ឲ្យទៅ។ ខ្ញុំបានកំណត់ហើយ ប្រទេសនេះអត់មានបែងចែកតំបន់ទេ អ្នកណាចង់ទៅរក Pfizer នៅភ្នំពេញ សូមអញ្ជើញបើកឃ្លាំងចាក់តែម្តងទៅ។ បញ្ហាមិនមែនបញ្ហាខ្លាចគេដណ្តើមវ៉ាក់សាំងទេ ខ្លាចការមកដល់នៃអូមីក្រុង រាលដាលពេញប្រទេស និងខ្លាចប្រជាជនយើងមិនទៅចាក់ទៅវិញទេ»។
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ Fresh News
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]