រាជធានីភ្នំពេញ៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានប្រកាសជាផ្លូវការ អ្នកនាង ចាន់ កែវនិមល ដែលជាពិធីការនីដែលមានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា ជាទូតសុឆន្ទៈដំបូងរបស់ធនាគារ។ កម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុឆន្ទៈរវាង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង អ្នកនាង ចាន់ កែវនិមល ត្រូវបានប្រព្រឹត្តិទៅកាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងភ្ញៀវកិត្តិយសផងដែរ នៅសណ្ឋាគារ Rosewood។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយបទពិសោធន៍ក្នុងការបម្រើសេវាកម្មធនាគារប្រកបដោយទំនុកចិត្តអស់រយៈពេលជាង ១៦ឆ្នាំ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ត្រូវបានសាធារណជនទទួលស្គាល់ថាជា ធនាគារដែលមានបុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងផ្ដល់សេវាកម្មជាទីគាប់ចិត្តជូនដល់អតិថិជន។ ថ្មីៗនេះ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានទទួលពានរង្វាន់ “ធនាគារឆ្នើមដែលផ្ដោតលើការយកចិត្តទុកដាក់ចំពោះអតិថិជនជាចម្បង” ពី Global Business Outlook ដែលជាទស្សនាវដ្តីអន្តរជាតិល្បីមួយនៅចក្រភពអង់គ្លេស។
ជាមួយនឹងឱកាសក្នុងការពង្រីកវិសាលភាពរបស់ធនាគារក្នុងឆ្នាំ២០២២ នេះ ធនាគារក៏នៅតែបន្តពង្រឹងគុណភាពសេវាកម្មរបស់ខ្លួន ដើម្បីផ្ដល់ជូនបទពិសោធន៍ធនាគារដ៏ល្អបំផុតសម្រាប់អតិថិជន ដែលស្របទៅនឹងបាវចនាប្រតិបត្តិការរបស់ធនាគារគឺ “អតិថិជនជាចំបង” ដែលធានាថាអតិថិជនទទួលបានសេវាកម្មកាន់តែប្រសើរពីធនាគារ។ ទន្ទឹមជាមួយគ្នានេះដែរ ធនាគារនឹងវិនិយោគធនធានបន្ថែមទៀត ដើម្បីលើកកម្ពស់គុណភាពផលិតផល និងសេវាកម្ម ព្រមទាំងជំរុញការទទួលស្គាល់ និងភាពលេចធ្លោរបស់ធនាគារ សម្រាប់ផលប្រយោជន៍អតិថិជន និងសាធារណជន។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងជំរុញឱ្យសាធារណជនកាន់តែស្គាល់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បន្ថែមទៀត ជាពិសេសអតិថិជនថ្មី ដែលមិនទាន់ស្គាល់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅឡើយ។ អ្នកនាង កែវនិមល មិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែអ្នកនាងមានអាជីពមួយគួរឱ្យកត់សម្គាល់ និងទទួលបានការគោរព នៅក្នុងអាជីពជាពិធីការនី។ អ្នកនាងមិនត្រឹមតែជាបុគ្គលសាធារណៈប៉ុណ្ណោះទេ ថែមទាំងជាភរិយានិងជាម្តាយម្នាក់ដែលតែងតែគិតគូរ រៀបចំផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារ និងជាអ្នកដឹកនាំដែលស័ក្តិសមនឹងតម្លៃស្នូលរបស់ធនាគារ។
ការសហការនេះ ក៏បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ធនាគារ ដើម្បីក្លាយជាដៃគូហិរញ្ញវត្ថុដែលគួរឲ្យទុកចិត្តបំផុត ដែលផ្ដោតការយកចិត្តទុកដាក់លើតម្រូវការរបស់អតិថិជនចំបង ហើយ អ្នកនាង កែវនិមល នឹងមានវត្តមានក្នុងកម្មវិធី ក៏ដូចជាការផ្សព្វផ្សាយផលិតផល និងសេវាកម្មផ្សេងៗ របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។
អ្នកនាង ចាន់ កែវនិមល ក៏បានបង្ហាញចំនាប់អារម្មណ៍ផងដែរថា អ្នកនាងមានសេចក្ដីសោមន្សរីករាយ ដែលធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទុកចិត្ត និងជ្រើសរើសរូបគាត់ជាទូតសុឆន្ទៈដំបូងសម្រាប់ធនាគារ។ អ្នកនាងនិមល បន្ថែមទៀតថា គាត់អាចផ្សារភ្ជាប់ជាមួយធនាគារបាន ដោយសារតែផលិតផលរបស់ធនាគារមានភាពប្រហាក់ប្រហែលទៅនឹងរបត់ ក៏ដូចជាការរៀបចំផែនរៀបចំហិរញ្ញវត្ថុសម្រាប់ការរស់នៅរបស់គាត់។ ការសន្សំជាមួយគណនីសន្សំ GOAL របស់ធនាគារជេ ត្រាស់ រ៉ូយ៉ាល់ ជាឧទាហរណ៍មួយ ស្របនឹងអ្វីដែលអ្នកនាងនិមល បង្រៀនឱ្យកូនស្រីចេះសន្សំ ព្រោះការសន្សំដូចជាការវិនិយោគសម្រាប់ខ្លួនឯងផងដែរ៕
អំពីធនាគារ៖
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd., ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារបរទេសធំជាងគេបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោកជូនប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានបុគ្គលិកច្រើនជាង ៦០០ នាក់ ជាមួយសាខាចំនួន ១៦ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]