ចិន៖ ទីក្រុង Tianjin ដែលជាទីក្រុងកំពង់ផែធំមួយរបស់ចិន នៅជិតរដ្ឋធានីប៉េកាំង បានចាប់ផ្តើមការធ្វើតេក្នុងលក្ខណៈទ្រង់ទ្រាយធំ លើប្រជាជនរបស់ខ្លួនចំនួន ១៤ លាននាក់ បន្ទាប់ពី កុមារ និងមនុស្សពេញវ័យចំនួន ២០ នាក់ ត្រូវបានធ្វើតេស្តវិជ្ជមានមេរោគកូវីដ១៩ ក្នុងនោះ យ៉ាងហោចណាស់ រកឃើញវិជ្ជមានពីរករណីជាមួយនឹងមេរោគបំប្លែងថ្មីអូមីក្រុង។
អ្នកឆ្លងទាំងនោះរួមមានសិស្ស ១៥ នាក់ដែលមានអាយុចន្លោះពី ៨ ទៅ ១៣ ឆ្នាំ បុគ្គលិកសាលារៀន និងឪពុកម្តាយ ៤នាក់។ ការធ្វើតេស្ត ទូទាំងទីក្រុងដែលបានចាប់ផ្តើមនៅថ្ងៃអាទិត្យត្រូវបញ្ចប់ក្នុងរយៈពេលពីរថ្ងៃ។ករណីពីរដំបូងដែលត្រូវបានបញ្ជាក់នៅទីក្រុងធានជីនគឺក្មេងស្រីអាយុ ១០ ឆ្នាំនិងស្ត្រីអាយុ ២៩ ឆ្នាំ ធ្វើការនៅមជ្ឈមណ្ឌលក្រោយសាលា។ អ្នកទាំងពីរ បានឆ្លងមេរោគបំប្លែងខ្លួនថ្មីអូមីក្រុង។ នៅក្នុងការធ្វើតេស្តជាបន្តបន្ទាប់ មនុស្ស ១៨ នាក់ផ្សេងទៀត បានធ្វើតេស្តវិជ្ជមាន ហើយមនុស្ស ៧៦៧ នាក់ បានធ្វើតេស្តអវិជ្ជមាន គិតត្រឹមយប់ថ្ងៃសៅរ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនេះ ប្រជាជនចិនក្នុងតំបន់ ត្រូវបានអាជ្ញាធរ ណែនាំឱ្យស្នាក់នៅផ្ទះ ដើម្បីមានសម្រាប់ការពិនិត្យអាស៊ីតនុយក្លេអ៊ីកកម្រិតសហគមន៍។
គួររំលឹកផងដែរថា ប្រទេសចិនបានបង្កើនយុទ្ធសាស្ត្រ Zero Covid ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងា ដែលនឹងបើកនៅថ្ងៃទី ៤ ខែកុម្ភៈ ក្នុងទីក្រុងប៉េកាំង។ រដ្ឋធានីរបស់ប្រទេសចិនគឺ ១៥០ គីឡូម៉ែត្រ (៩០ ម៉ាយ) ភាគពាយព្យនៃទីក្រុងTianjin ហើយត្រូវបានតភ្ជាប់ដោយផ្លូវដែកល្បឿនលឿនដែលចំណាយពេលតិចជាងមួយម៉ោង។
មនុស្សរាប់លាននាក់ កំពុងត្រូវបានបង្ខាំងនៅក្នុងផ្ទះ នៅក្នុងទីក្រុង Xi'an និង Yuzhou ដែលជាទីក្រុងពីរផ្សេងទៀតដែលនៅឆ្ងាយពីគ្នា ប៉ុន្តែមានការផ្ទុះឡើងធំជាងគេ។ ទីក្រុង Zhengzhou ដែលជារាជធានីខេត្តចម្ងាយ ៧០ គីឡូម៉ែត្រ (៤០ ម៉ាយ) ភាគខាងជើងនៃទីក្រុង Yuzhou ក៏កំពុងធ្វើតេស្តរកមេរោគកូវីដ១៩ លក្ខណៈទ្រង់ទ្រាយធំ ហើយ សាលារៀនត្រូវបានបិទ ចាប់ពីថ្ងៃច័ន្ទមក៕
ប្រភព៖ The Guardian
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]