ហុងកុង៖ បន្ទាប់ពីបានដកខ្លួនចេញពី វិថីសិល្បៈដែលធ្វើឲ្យមានកេរ្ត៍ឈ្មោះល្បីល្បាញហើយ បច្ចុប្បន្ននេះ អតីតតារាសម្ដែងហុងកុង Rosamund Kwan នៅតែត្រូវបានមនុស្សជាច្រើន សរសើរពីសម្រស់វ័យក្មេង ជាពិសេស ពួកគេកាន់តែចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ ភាពជោគជ័យក្នុងមុខជំនួញ របស់នាង ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ខណៈស្ថិតក្នុង​វ័យឈានចូល ​៥៩​ ឆ្នាំ តារា​ស្រី​រូប​នេះ​ ហាក់រស់នៅ​តែម្នាក់ឯង ​គ្មាន​កូន គ្មាន​មនុស្សពិសេសផ្ទាល់ខ្លួន បន្ទាប់ពី ជួបរឿងបែកបាក់ ក្នុងជីវិតអាពាហ៌ពិពាហ៌រហូតដល់់ទៅ ២ ដង ថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយមួយ ស្រាប់តែ លើកឡើងពីរឿងដ៏គួរឲ្យចាប់អារម្មណ៍របស់ អតីតតារាស្រីរូបនេះ ស្របពេលដែល នាងបានក្លាយជានារីដ៏ជោគជ័យ ព្រមទាំងជាម្ចាស់ទ្រព្យសម្បត្តិដ៏ច្រើនមហាសាលនោះ តារាស្រីរូបនេះ បានបើកចំហនៅក្នុងបទសម្ភាសន៍មួយ ដោយបានបញ្ជាក់ថា បច្ចុប្បន្ននេះ នាងកំពុងរស់នៅក្នុងជីវិតល្អ មានសេរីភាព និងមិនចង់ស្វែងរកដៃគូជីវិតទៀតទេ ជាពិសេស Rosamund Kwan បានបន្ថែមទៀតថា នៅថ្ងៃអនាគត ទ្រព្យសម្បត្តិរបស់នាង នឹងទុកឲ្យប្អូនប្រុសរបស់ខ្លួន តែប៉ុណ្ណោះ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Rosamund Kwan
Rosamund Kwan
Rosamund Kwan
Rosamund Kwan
Rosamund Kwan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]