កូរ៉េខាងត្បូង៖ ប្រហែល​ជា​ពិបាក​នឹង​ជឿ​ថា​ វា​មួយ​ទសវត្សរ៍​កន្លង​ទៅ​ហើយ ចាប់តាំងពី ២០១២ ដែលជាពេលវេលាខុសគ្នានៅក្នុងពិភព K-Pop ជាមួយនឹងសិល្បករដូចជា Super Junior Girls' Generation BIGBANG SHINee ឬក៏ PSY និងអ្នកផ្សេងទៀតជាច្រើននៅកម្រិតកំពូលនៃប្រជាប្រិយភាពរបស់ពួកគេ។

ប្រសិនបើអ្នកធ្លាប់ជាអ្នកគាំទ្រ K-Pop មួយរយៈ អ្នកប្រហែលជាភ្ញាក់ផ្អើលនៅពេលដឹងថាបទចម្រៀងចាស់ៗ ដែលចេញក្នុងឆ្នាំនោះ ដែលអ្នកចូលចិត្តខ្លះៗ ថាវាចេញ បាន ១០ឆ្នាំ ទៅហើយ។ ជាក់ស្តែង នេះជាវីដេអូ ចម្រៀង​K-Pop ដ៏ពេញនិយមបំផុតចំនួន ១០ ក្នុងឆ្នាំ ២០១២ ដែលនឹងឈានដល់អាយុមួយទសវត្សរ៍នៅឆ្នាំ ២០២២!

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖ Koreaboo

សូមទស្សនាវីដេអូខេខាងក្រោម

១. «Gangnam Style» ដោយ PSY

បទ «Gangnam Style» ត្រូវបានចេញផ្សាយនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១២។ នៅពេលនេះ វាមានអ្នកចូលមើលចំនួន ៤.៣០ ពាន់លាន ក៏ដូចជាមានអ្នកចុច ២៣ លានចូលចិត្តផងដែរ។

«Gangnam Style»

២. «Fantastic Baby» របស់ BIGBANG

បទ «Fantastic Baby» ត្រូវបានចេញផ្សាយនៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១២។ នៅពេលនេះ វាមានអ្នកចូលមើលចំនួន ៤៩៨.៧ លាន ក៏ដូចជា មានអ្នកចុចចូលចិត្ត ៣.៨ អ្នក។

«Fantastic Baby»

៣. «BLUE»  របស់ BIGBANG

«Blue» ត្រូវបានចេញផ្សាយនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១២។ នៅពេលនេះវាមានអ្នកទស្សនា ១៧៦.0 លាន views ក៏ដូចជា មានអ្នកចុច ១លានចូលចិត្តផងដែរ។

«BLUE»

៤. «BAD BOY» របស់ BIGBANG

«Bad Boy» ត្រូវបានចេញផ្សាយនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១២។ នាពេលបច្ចុប្បន្ននេះ វាមានអ្នកចូលមើល ១៦៥.៥ លានដង និងមានអ្នកចុច ១លានចូលចិត្តផងដែរ។

«Bad Boy»

៥. «Electric Shock» ដោយ f(x)

«Electric Shock» ត្រូវបានចេញផ្សាយនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១២។ នៅពេលនេះ វាមានអ្នកចូលមើល ១៣៦.0 លានដង និងមានអ្នកចុច ១លានចូលចិត្តផងដែរ។

«Electric Shock»

៦. «ALONE» ដោយ​ Sistar

«ALONE» ត្រូវបានចេញផ្សាយនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១២។ នៅពេលនេះ វាមានអ្នកចូលមើល ១២៧.៤ លានដង និងមានអ្នកចុច ៤៩៥សែន ចូលចិត្តផងដែរ។

«ALONE»

៧. «FACE» ដោយ NU'EST

«FACE»  ត្រូវបានចេញផ្សាយនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១២។ នាពេលបច្ចុប្បន្ននេះ វាមានអ្នកចូលមើល ១២៣.៥ លានដង ក៏ដូចជាមានអ្នកចុច ១.៣ លានចូលចិត្ត។

«FACE» 

៨. «Ice Cream» ដោយ HyunA

«Ice Cream» ត្រូវបានចេញផ្សាយនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២១។ នៅពេលនេះ វាមានអ្នកចូលមើល ១១៣.២ លានដង ក៏ដូចជាមាន ៥៤៧សែន មានអ្នកចុចចូលចិត្ត។

«Ice Cream»

៩. «That XX» ដោយ G-Dragon

«That XX» ត្រូវបានចេញផ្សាយនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១២។ នៅពេលនេះ វាមានអ្នកចូលមើល ៩៨.២ លានដង ក៏ដូចជា ១.១លានអ្នកចុចចូលចិត្ត!

«That XX»

១០. «MAMA» ដោយ EXO

«MAMA» ត្រូវបានចេញផ្សាយនៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០១២។ នាពេលបច្ចុប្បន្ននេះ វាមានអ្នកចូលមើល ៩៦.០ លាន ក៏ដូចជា ១.៤ លានអ្នកចូលចិត្ត!

«MAMA»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]