យល់ដឹង÷ ជាការពិត នាពេលបច្ចុប្បន្ននេះដោយសារតែការរីកចម្រើនយ៉ាងឆាប់រហ័សខាងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា ស្របពេលដែលមនុស្សជាច្រើនបានចំណាយពេលទាំងស្រុងរបស់ខ្លួនទៅលើការងារ ភ្លេចគិតពីពេលវេលាផ្ទាល់ខ្លួន បញ្ហាវិបត្តិផ្លូវចិត្ត និងការបាក់ទឹកចិត្តដែលកើតចេញពីបញ្ហាប្រឈមនានាក៏បានកើតមានឡើង រហូតមានមនុស្សជាច្រើននាក់ បានសម្រេចបញ្ចប់ជីវិតខ្លួនឯងដោយធ្វើអត្តឃាត ដើម្បីបញ្ចប់ភាពតានតឹង និងបញ្ហាទាំងនោះថែមទៀតផង។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ចម្ងល់នៅជុំវិញបញ្ហាធ្វើអត្តឃាតនេះនៅតែបន្តជាមន្ទិលរហូតមានមនុស្សមួយចំនួនលើកឡើងថា តើការសម្រេចបញ្ចប់ជីវិតខ្លួន ដោយជ្រើសយកវិធីធ្វើអត្តឃាតនេះ អាចធ្វើឲ្យខ្លួនមានបាបចុះនរកឬក៏យ៉ាងណា? ប៉ុន្តែបើយោងតាមជំនឿនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់ប្រជាជនកម្ពុជា បានបង្ហាញយ៉ាងដូច្នេះថា÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុគ្គលដែលសម្លាប់ខ្លួនឯង ព្រោះមានវិបត្តិក្នុងជីវិតដោយប្រការណាមួយ ដូចជាខឹងក្រោធអ្នកដទៃ ប្រកបមុខរបរត្រូវខាតបង់ ជាអ្នកជំពាក់បំណុលគេច្រើនរកសងម្ចាស់គេមិនបាន ឬមានជំងឺតម្កាត់ប្រចាំកាយ ក៏ហ៊ានសម្លាប់ខ្លួនដោយអាវុធ ឬលេបថ្នាំ ចងករជាដើម បុគ្គលអ្នកសម្លាប់ខ្លួនយ៉ាងនេះមិនឈ្មោះថា ជាបាណាតិបាតកម្មឡើយ ព្រោះមិនគ្រប់អង្គប្រកបក្នុងការសម្លាប់សត្វ គឺការធ្វើបាណាតិបាតមានអង្គ៥ តែអ្នកសម្លាប់ខ្លួនឯងខ្វះ បាណសញ្ញិតា ព្រោះ បាណសញ្ញិតា ដែលប្រែថា "សម្គាល់ថាសត្វមានជីវិត" នេះមិនបានសំដៅជីវិតរបស់ខ្លួនទេគឺសំដៅរបស់សត្វដទៃក្រៅអំពីខ្លួនប៉ុណ្ណោះ ចំណែកឯសីលរបស់ភិក្ខុជាបព្វជិតទ្រង់បញ្ញត្តអាបត្តិទុក្កដដល់ភិក្ខុអ្នកធ្វើអត្តឃាតខ្លួនឯង បើសម្លាប់មនុស្សឬសត្វតិរច្ឆានដទៃត្រូវអាបត្តិបារាជិក អាបត្តិបាចិត្តិយៈ មានទោសធ្ងន់ជាងសម្លាប់ខ្លួនឯង។តែមានអាចារ្យពួកខ្លះពោលថា បុគ្គលអ្នកសម្លាប់ខ្លួនឯងដោយការខឹងក្រោធ ចាត់ជាបាណាតិបាត ដោយអាងបាលីថា(កោធំ និស្សាយ សត្តា សត្ថំ អាទាយ អត្តនាវ អត្តានំ បហរន្តិ វិសំ ខាទន្តិ រជ្ជុយា ឧបពន្ធន្តិ បបាតំ បតន្តិ នវំ កោធវសេន អាលង្កតា និរយាទីសុ ឧបបជ្ជន្តិ)ប្រែថា÷

ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស

តែតាមការវិនិច្ឆ័យរបស់អាចារ្យពយកខ្លះនោះ នៅមិនទាន់បានពិចារណាដោយជុំវិញ ព្រោះបាលីដែលបានលើកអាងនេះ ព្រះពុទ្ធជាម្ចាស់ទ្រង់សំដៅយកអ្នកសម្លាប់មនុស្សដទៃមុន ហើយ សម្លាប់ខ្លួនឯងខាងក្រោយ ព្រោះហេតុនោះ ទើបទៅកើតក្នុងនិរយភូមិដោយអាស្រ័យសេចក្ដីខឹងក្រោធដែលសម្លាប់អ្នកដទៃនោះឯង ទើបព្រះមានព្រះភាគទ្រង់សម្ដែងទុកក្នុងឯកនិបាតក្នុងនោះឯង ទើបព្រះមានព្រះភាគទ្រង់សម្ដែងទុកក្នុងឯកនិបាតក្នុងរឿងជាមួយគ្នានោះថា វិហេទកជាតិកា បិ ទិដ្ឋេវ ធម្មេ គរហំ បត្វា កាយស្ស ភេទា និរិយាទីសុ ឧបបជ្ជន្តិ ប្រែថា÷

ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មិត្តអ្នកអានទាំងអស់មិនគួរគិត ឬមានគំនិតបញ្ចប់ជីវិតខ្លួនឯងឡើយ តែផ្ទុយទៅវិញសូមប្រើជីវិតរបស់អ្នកឲ្យមានតម្លៃដើម្បីខ្លួនអ្នក មនុស្សជុំវិញខ្លួន ជាពិសេសក្រុមគ្រួសារ ដោយព្យាយាមស្វែងរកក្តីសុខដាក់ក្នុងខ្លួនឲ្យបានច្រើនៗ និងបង្កើនគំនិតវិជ្ជមាន ដើម្បីជៀសផុតពីរឿងនេះ៕

ខាងក្រោមនេះជាតារាប្រុសល្បីៗបីដួង ដែលបញ្ចប់ជីវិតដោយការធ្វើអត្តឃាត÷

តារាសម្តែងដ៏ល្បីជនជាតិជប៉ុន
តារាចម្រៀង Kpopកូរ៉េខាងត្បូង
តារាសម្តែងជនជាតិឥណ្ឌា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]