ថៃ៖ ក្រៅពី មានភាពជោគជ័យនៅក្នុងការងារសិល្បៈហើយ តារាស្រី Aom Sushar ក៏ជាតារាសម្ដែងមួយរូប ដែលកំពុងតែទាញយកប្រជាប្រិយភាព ជាមួយនឹងរូបសម្រស់ដ៏ស្រស់សោភា ក្មេងជាងវ័យ ខណៈដែលមានវ័យកាន់តែច្រើន។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ ទន្ទឹមនឹងការអបអរខួបកំណើតរបស់ខ្លួនឈានចូលវ័យ ៣៤ ឆ្នាំ តារាស្រី Aom Sushar កាន់តែធ្វើឲ្យហ្វេនៗជាច្រើន តាមដានពីជីវិតឯកជនរបស់នាង បន្ទាប់ពីបានចេញមកបង្ហោះរូបភាពជាមួយនឹងគូស្នេហ៍បណ្ដូលចិត្ត ពោរពេញដោយភាពផ្អែមល្ហែមមិនចេះរីងស្ងួត ក្រោមបរិយាកាសមាត់សមុទ្រ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះមិនមែនជាលើកដំបូង ដែល នាងនិងគូស្នេហ៍ បញ្ចេញសកម្មភាពយ៉ាងរំជួលចិត្តនោះទេ តែក៏អាចបង្ហាញបានថា ចាប់តាំងពីមានទំនាក់ទំនងស្នេហានឹងគ្នា អស់រយៈពេលជាច្រើនឆ្នាំ តារាស្រីរូបនេះ ព្រមទាំងគូស្នេហ៍ នៅតែមានភាពល្អប្រសើរជានិច្ច ព្រមទាំងធ្វើឲ្យមនុស្សគ្រប់គ្នាកាន់តែច្រណែននឹងអ្នកទាំងពីរ បើទោះបីជាគ្មានដំណឹងរៀបការក៏ដោយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Aom Sushar
Aom Sushar
Aom Sushar និង គូស្នេហ៍
Aom Sushar និង គូស្នេហ៍
Aom Sushar និង គូស្នេហ៍
Aom Sushar និង គូស្នេហ៍
Aom Sushar និង គូស្នេហ៍
Aom Sushar និង គូស្នេហ៍
Aom Sushar និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]