រាជធានីភ្នំពេញ៖ យោងតាមហ្វេសប៊ុក​ មួយឈ្មោះ Oun Jupi បានបង្ហោះឱ្យដឹងថា មានករណីជនមិនស្គាល់មុខ ចាប់ក្មេងប្រុសម្នាក់ ដែលកំពុងអង្គុយលេងតាមដងផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម។

យោងតាមប្រភពដដែលបានបន្តថា បានឱ្យដឹងថា ក្មេងប្រុសរងគ្រោះត្រូវជាក្មួយប្រុស Oun Jupi ឈ្មោះ មករា គុណា អាយុ ៣ ឆ្នាំ ត្រូវជនមិនស្គាល់មុខ ចាប់យកទៅបាត់ នៅម៉ោង ១១ ព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នៅទីតាំង ភូមិក្រុងថ្មីសង្កាត់ គោកឃ្លាង រាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការបញ្ជាក់របស់ប្រភពដដែល មនុស្សដែលមកចាប់ក្មួយប្រុសរបស់ខ្លួន ជាមនុស្ស​មិនស្គាល់មុខ ដែលអ្នកភូមិប្រាប់ថា មិនដែលជួប និងស្គាល់នោះទេ ហើយទើបឃើញ​លើកដំបូង ពេល​មើល​ឃើញការមេរ៉ាសុវត្ថិភាព។

ក្នុងនោះ  ម្ចាស់ហ្វេសប៊ុកដដែល ក៏បានសុំអំពាវនាវដល់សាធារណជន និងសមត្ថកិច្ចជួយស្វែងរកក្មួយប្រុសរបស់នាងផង៕

ក្មេងប្រុសរងគ្រោះ
ក្មេងប្រុសរងគ្រោះ
ក្មេងប្រុសរងគ្រោះ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]