ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន អ្នកលេងបណ្តាញសង្គម និងជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្រតារាសម្តែងស្រីដ៏មានប្រជាប្រិយ អ្នកនាង គឹម លីហ្សា បានដឹងហើយថាតារាស្រីរូបនេះបានវះកាត់កែកុនច្រមុះ និងចង្ការ ដើម្បីលើកសម្រស់ខ្លួនឲ្យកាន់តែប្រសើរឡើង។

ដោយក្នុងនោះឃើញថា ការតែងខ្លួនក៏ដូចជាមុខមាត់ថ្មីរបស់នាងកាន់តែប្រែស្អាត ក្មេងជាងវ័យឡើង ជាមួយនឹងការតែងខ្លួនតែងតែប្លែក បែបស៊ីវិល័យគួរឲ្យចាប់អារម្មណ៍តែម្តង ស្ទើរគ្រប់ពេល ជាពិសេសរាល់ពេលមានកម្មវិធីម្តងៗ​ ទោះបីជានាងនៅកូនរួចយ៉ាងណាក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ គឹម លីហ្សា បានបង្ហាញសម្រស់ដ៏ស្រស់ស្អាតប្លែកសឹងតែ១៨០ដឹក្រេនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាម ជាមួយនឹងឈុតស៊ិចស៊ីល្វែងលើបញ្ចេញសាច់ឡើងសខ្ចីញេញ ពណ៌សាច់ បូករួមនឹងការតុបតែងមុខបែបស៊ីជម្ពូរទៀតនោះ កាន់តែធ្វើឲ្យតារាស្រីរូបនេះមើលទៅស្រស់ស្រទន់ខ្លាំងមែនទែន បន្ថែមជាមួយនឹងច្រមុះរាងខ្ពស់ ចង្ការស្រួចបន្តិចផងនោះ ធ្វើឲ្យសម្រស់ គឹម លីហ្សា កាន់តែទាក់ទាញភ្នែកអ្នកទស្សនាមិនចង់ដាក់ចុះពីនាងបាន៕

សូមទស្សនារូបភាពខាងក្រោម៖

គឹម លីហ្សា
គឹម លីហ្សា
គឹម លីហ្សា
គឹម លីហ្សា
គឹម លីហ្សា
គឹម លីហ្សា
គឹម លីហ្សា
គឹម លីហ្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម លីហ្សា