អ្នកវិទ្យាសាស្ត្រនៅប្រទេស Cyprus អះអាងថា បានរកឃើញវីរុសបំប្លែងថ្មីនៃកូវីដ-១៩ ដែលរួមបញ្ចូលគ្នាទាំងវីរុសបំប្លែង Omicron និង Delta ឬហៅកាត់ថា វីរុសបំប្លែង Deltacron។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Leonidos Kostrikis ដែលជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រជីវសាស្ត្រនៅសាកលវិទ្យាល័យ Cyprus និងជាប្រធានមន្ទីរពិសោធន៍បច្ចេកវិទ្យា និងមេរោគម៉ូលេគុល បានដាក់ឈ្មោះវីរុសប្រភេទថ្មីនេះថា Deltacron ។
សាស្ត្រាចារ្យ Kostrikis បានប្រាប់អ្នកយកព័ត៌មានពីបណ្ដាញទូរទស្សន៍ Cyprus TV, Sigma TV កាលពីថ្ងៃសុក្រថា “បច្ចុប្បន្ននេះមានការឆ្លងវីរុស Omicron និង Delta ហើយយើងបានរកឃើញថាមានវីរុសបំប្លែងថ្មីមួយទៀតដែលជាការរួមបញ្ចូលគ្នារវាងវីរុសទាំង២ខាងលើនេះ ហើយរហូតមកដល់ពេលនេះមានករណីចំនួន ២៥ ត្រូវបានរកឃើញ។”
លោកបានបន្ថែមថា យើងនឹងឃើញនៅពេលអនាគតថាតើវីរុសបំប្លែងកូនកាត់ Deltacron នឹងមានការរីករាលដាលខ្លាំង ឬក៏យ៉ាងណា។ ទន្ទឹមនឹងនេះ ក្រុមអ្នកស្រាវជ្រាវ Cypriot បានបញ្ជូនព័ត៌មានស្ដីពីវីរុសបំប្លែងកូនកាត់ Deltacron ទៅកាន់ GISAID ដែលកំពុងតាមដានពពួកវីរុសបំប្លែងថ្មីៗ។
យ៉ាងណាមិញ វីរុសបំប្លែងថ្មីដែលកំពុងជាក្ដីបារម្ភខ្លាំងជាងគេក្នុងពេលបច្ចុប្បន្នគឺ វីរុសបំប្លែង Omicron ដែលកំពុងរីករាលដាលជុំវិញពិភពលោក រួមទាំងក្នុងប្រទេសកម្ពុជាយើងផងដែរ។ ខណៈពេលដែល Omicron ហាក់ឆ្លងលឿន តែដូចជាមិនសូវបង្កភាពធ្ងន់ធ្ងរជាង Delta ទេ ជាពិសេសក្នុងចំណោមអ្នកចាក់វ៉ាក់សាំងកូវីដ-១៩រួចរាល់ ហើយអគ្គនាយកអង្គការសុខភាពពិភពលោក(WHO) លោក Tedros Adhanom Ghebreyesus បានព្រមានមនុស្សគ្រប់រូបពីការមិនសូវខ្វាយខ្វល់នឹងការពារខ្លួនពីវីរុសបំប្លែង Omicron។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]