វៀតណាម÷យោងតាមប្រភពដកស្រង់ពីសារព័ត៌មានវៀតណាម CafeBiz បានបង្ហាញនៅសំបុត្រ ដែលជាកំណត់ហេតុប្រចាំថ្ងៃ របស់ក្មេងស្រីរងគ្រោះវ័យ៨ឆ្នាំ ដែលមហាជន និងពុកម៉ែបងប្អូនបានដឹងថា ក្មេងស្រីតូចរូបនេះបានត្រូវម្តាយចុងធ្វើទារុណកម្មដល់អស់ជីវិត កាលពីពេលថ្មីៗនេះ ដោយនៅក្នុងនោះ ក្មេងស្រីកម្សត់បានសរសេរពាក្យពេចន៍ប៉ុន្មានម៉ាត់ អមដោយរូបគំនូរប៉ុន្មានរូបយ៉ាងដូច្នេះថា÷
យ៉ាងណាមិញ ក្រោយបើកការស៊ើបអង្កេត និងពិនិត្យតាមដានលើសំណើរឿង អយ្យការបានកាត់ទោសម្តាយចុង និងឪពុកក្មេងស្រីរងគ្រោះបន្ថែមពីបទមនុស្សឃាត និងការធ្វើទារុណកម្មអ្នកដទៃលើជនជាប់ចោទ Nguyen Vo Quynh Trang និងកាត់ទោសជនជាប់ចោទ Nguyen Kim Trung Thai ពីបទលាក់បាំងបទឧក្រិដ្ឋ និងឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកដទៃ។
គួរបញ្ជាក់ផងដែរថា គេដឹងថា ឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះ បានលែងលះគ្នានៅឆ្នាំ ២០២០។ បន្ទាប់ពីលែងលះ បាននៅជាមួយនឹងឪពុក និងមីង(ម៉ែចុង) ដោយមិនអនុញ្ញាតឲ្យម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះបានជួបកូនឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]