ភ្នំពេញ៖ អ្នកនិយមតាមដានវិស័យបច្ចេកវិទ្យានៅចាំបានអត់ កាលពីថ្ងៃទី14-15 ធ្នូ 2021 ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូន OPPO បានធ្វើព្រឹត្តិការណ៍អ្វី? ហើយ OPPO បានបង្អួតបច្ចេកវិទ្យាថ្មីចុងក្រោយអ្វីខ្លះលើពិភពលោក? ពិតណាស់នៅប៉ុន្មានឆ្នាំជាប់គ្នានេះ OPPO បានរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំមួយដែលមានឈ្មោះថា «OPPO INNO Day» ជាកម្មវិធីលាតត្រដាងនូវបច្ចេកវិទ្យានាពេលអនាគតជាច្រើន ក្នុងគោលបំណងដើម្បីបង្ហាញពីរបកគំហើញថ្មីថ្មោង ការរុករកលើវិស័យបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតថ្មីៗចុងក្រោយបង្អស់។ ដោយឡែកសម្រាប់ INNO Day 2021 OPPO បានលាតត្រដាងនូវបច្ចេកវិទ្យាថ្មីចំនួន 3 រួមមាន កំពូលស្មាតហ្វូន OPPO Find N, វ៉ែនតាវៃឆ្លាត OPPO Air Glass និងបន្ទះឈីប MariSilicon X។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីរសៀលនាថ្ងៃទី10 ខែមករា ឆ្នាំ2022 ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាគឺបានរៀបចំកម្មវិធីធ្វើតេស្ត ឬ Media Experience ដើម្បីនាំយកនូវបច្ចេកវិទ្យាថ្មីៗទាំងនេះមកបង្ហាញជូនបងប្អូននៅក្នុងប្រទេសកម្ពុជាផ្ទាល់ៗតែម្តងគួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែន ដែលកម្មវិធីនេះបានប្រព្រឹត្តិនៅឯសណ្ឋាគារ HIMAWARI ដោយឃើញមានការចូលរួមពីអ្នកតំណាងក្រុមហ៊ុន OPPO ស្ថានិកនៃក្រុមហ៊ុន Cambo Report លោក ចនសី ពិធីករដ៏ពូកែវោហាស័ព្ទ ជា វណ្ណារិទ្ធិ ព្រមទាំងបងប្អូនមិត្តៗអ្នកសារព័ត៌មានល្បីៗជាច្រើនស្ថាប័នបានអញ្ជើញក្នុងការតេស្តលើផលិតផលថ្មី និងការច្នៃប្រឌិតដ៏វិសេសវិសាលរបស់ OPPO ដោយមានការបញ្ចេញមតិយោបល់រៀងៗខ្លួនទៅលើរបកគំហើញថ្មីៗទាំងនេះផងដែរ។
អ្នកទាំងអស់គ្នាឆ្ងល់អត់! ហេតុអ្វីបានជាក្រុមហ៊ុន OPPO តែងតែបង្កើតរបកគំហើញថ្មីៗមិនឈប់ឈរ? ហើយហេតុអ្វីបានជា OPPO បង្កើតកំពូលស្មាតហ្វូនអេក្រង់បត់ OPPO Find N នេះឡើង?
នៅក្នុងកម្មវិធីនេះអ្នកតំណាង OPPO កញ្ញា ទួត ពិសីវក្ខណ៍ បានលើកឡើងដោយពន្យល់ថា «សម្រាប់កំពូលស្មាតហ្វូន OPPO Find N ជាកំពូលស្មាតហ្វូនដែល OPPO បានប្រើរយៈពេល 4 ឆ្នាំក្នុងការស្រាវជ្រាវ និងអភិវឌ្ឍដើម្បីទទួលបាននូវការរចនាតែមួយគ្មានពីរ ដែលមានការរចនាយ៉ាងល្អបំផុតទាំងអេក្រង់ខាងមុខ និងអេក្រង់ខាងក្នុងជាមួយនឹងគន្លឹះបត់បែនដ៏ល្អឥតខ្ចោះដែលមានធ្លាប់មានដូចជា អេក្រង់ពេញខ្នាតខាងក្រៅដ៏ឈានមុខ អេក្រង់ទម្រង់ផ្តេកពេលបត់ចេញដំបូងបំផុតក្នុងឧស្សាហកម្មស្មាតហ្វូន និងគន្លឺះបិទបើកឈានមុខគេក្នុងឧស្សាហកម្មស្មាតហ្វូនជាមួយអេក្រង់ Serene ដែលរចនាផ្ទាល់ដោយ OPPO។ សម្រាប់កំពូលស្មាតហ្វូតនេះបានបំពាក់ដោយបន្ទះឈីប 5G Snapdragon 888 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 11 ជាមួយនឹង ColorOS 12។ លើសពីនេះ OPPO Find N ក៏បានបង្កប់មកជាមួយមុខងារកំពូលៗ និងបច្ចេកវិទ្យាដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើនទៀតផងដែរ។ ចំណែកផលិតផលទី2 គឺវ៉ែនតាវៃឆ្លាត OPPO Air Glass ដែលបានរចនាឡើងដោយមានកញ្ចក់តែមួយប៉ុណ្ណោះ ឬហៅថា Single-Len Design ដែលស្ថិតនៅផ្នែកខាងស្តាំ។ ចំពោះលក្ខណៈពិសេសនៅលើវ៉ែនតានេះគឺវាមានថាមពលថ្មកាន់បានយូរ, មានអង់តែនសម្រាប់ចាប់ប្រព័ន្ធ Wi-Fi/ Bluetooth, Mircrophone, Speaker ព្រមទាំងអាចគ្រប់គ្រងការប្រើប្រាស់ដោយប៉ះបញ្ជាលើដងវ៉ែនតាជាមួយនឹងការ Touch Control, Hand gesture & Head Shakes ជាដើម។ បន្ថែមពីនេះ OPPO Air Glass គាំទ្រដំណើរការប្រើប្រាស់ជាមួយកម្មវិធីជាច្រើនដូចជា Weather Remainder, Schedule Remainder, Health App, Tele Promotor, Presentation ព្រមទាំងអាចបកប្រែភាសាចិន និងអង់គ្លេសបានជាលក្ខណៈ real-time ថែមទៀតផង និងមុខងារដែលផ្តល់អត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើន។ ដោយឡែកសម្រាប់បន្ទះឈីប MariSilicon X ដែលជាឈីប Imaging NPU ដំបូងរបស់ OPPO ធ្វើឡើងដោយផ្តោតសំខាន់លើការថតរូប ថតវីដេអូនៅលើទូរស័ព្ទឆ្លាតលំដាប់កំពូលរបស់ OPPO ផ្ទាល់តែម្តង។ ដោយបន្ទះឈីប MariSilicon X នេះគឺត្រូវបាន OPPO ដាក់រួមបញ្ចូលផ្នែកសំខាន់ចំនួន 3 ចូលគ្នារួមមាន NPU, ISP និង Memory ដាច់ដោយឡែកទៀតផង។»
អ្វីដែលកាន់តែពិសេសស្ថានិកនៃក្រុមហ៊ុន Cambo Report លោក ចនសី ក៏បានចែករំលែកបទពិសោធន៍អំពីរបកគំហើញថ្មីៗរបស់ OPPO យ៉ាងដូច្នេះថា «សម្រាប់កំពូលស្មាតហ្វូនអេក្រង់បត់ OPPO បានចំណាយពេលសិក្សារហូតដល់ទៅ 4 ឆ្នាំទើបអាចសម្រេចគំរូចុងក្រោយនេះបាន ដែលអាចនិយាយបានថាទាំងបច្ចេកវិទ្យា ការរចនាបថ និងសមត្ថភាពផ្សេងៗលើ OPPO Find N ពិតជាមិនធម្មតាមែនឡើយ។ ចំណែក OPPO Air Glass បានគាំទ្រដំណើរការដោយមុខងារពិសេសៗស្ទើរតែមិនគួរឲ្យជឿថាអាចនឹងមានបច្ចេកវិទ្យាទំនើបៗបែបនេះរួមមានជា Weather Remainder, Schedule Remainder, Health App, Tele Promotor, Presentation, បកប្រែភាសាចិននិងអង់គ្លេសបានជាលក្ខណៈ real-time ផងដែរ ពិតជាពិសេសមែនទែនសម្រាប់ OPPO នៅក្នុងឆ្នាំនេះ។»
ដោយឡែកមិត្តៗសារព័ត៌មាន និងអ្នកនិយមតាមដានវិស័យបច្ចេកវិទ្យាក៏បានបញ្ចេញមតិផ្សេងៗយ៉ាងដូច្នេះថា សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា OPPO ពីមួយឆ្នាំទៅមួយឆ្នាំតែងតែលាតត្រដាងពីរបកគំហើញថ្មីៗជានិច្ចលើពិភពលោក ហើយក្នុងឆ្នាំនេះ OPPO បានបញ្ចេញផលិតផលថ្មីចំនួន 3 ផ្ទួនៗគ្នាដែលទទួលបានការចាប់អារម្មណ៍ខ្លាំងទាំងក្នុងនិងក្រៅស្រុក ជាពិសេសគឺកំពូលស្មាតហ្វូនអេក្រង់បត់ OPPO Find N ដែលបត់ដោយគ្មានស្នាមផ្នត់នៅចំកណ្តាលដូចទៅនឹងស្មាតហ្វូនអេក្រង់បត់ដទៃឡើយ ព្រមទាំងល្បីថាស្មាតហ្វូននេះលក់ដាច់ខ្លាំងអស់ស្ទះនៅលើទីផ្សារប្រទេសចិនថែមទៀតផងកាលពីថ្មីៗនេះ។
ចុះសម្រាប់លោកអ្នកវិញយល់យ៉ាងណាដែរ? បន្ទាប់ពីបានឃើញសមិទ្ធផលថ្មីចំនួន 3 ក្នុងពេលតែមួយរបស់ OPPO នៅក្នុងឆ្នាំនេះ ទាំងភ្ញៀវកត្តិយស ពិធីករ និងអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនបានលាតមាត់សរសើរពី OPPO មិនដាច់ពីមាត់។ ដូច្នេះ ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ និងស៊ីជម្រៅអំពីបច្ចេកវិទ្យាថ្មីកម្រិតកំពូល លោកអ្នកអាចចូលទៅកាន់ផេកហ៊្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]