សេអ៊ូល៖ កាលពីពេលថ្មីៗនេះ តារាប្រុសចាស់តែអាយុ Lee Joon Gi ក្នុងការបង្ហោះ នៅលើគណនីអ៉ីនស្តារក្រាម របស់លោក ដែលបានបង្ហាញរូបភាពរបស់ខ្លួនប៉ុន្មានសន្លឹក នៅក្មេងស្អែក ដែលធ្វើឲ្យមហាជនស្ទើតែមិនជឿ ក៏ដូចជាលាត់មាត់សរសើរ។

ជាមួយគ្នានេះដែរ រូបភាពទាំងនោះបានបង្ហាញ ប្លង់ចំហៀងឡើងល្អតែម្តង ដែលបានឲ្យឃើញនៃសាច់មុខម៉ត់ខៃ ជាពិសេស ដែលមិនឃើញស្នាមជ្រីវជ្រួចសូម្បីតែបន្តិច នៃទម្រង់ត្រូវនឹងស្តង់ដារ​ មានអក្សរ V បូករួមនឹង ច្រមុះស្រួលខ្ពស់ ដែលសាកសម ស៊ីគ្នាគួរឲ្យចង់គយគន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះមិនមែនលើកទីមួយ ដែលតារាសម្ដែងលំដាប់ប្រចាំប្រទេសកូរ៉េ តួឯកប្រុសសំណព្វចិត្តរបស់មហាជនសម្រស់ក្មេងខ្ចីក្នុងវ័យ ក្បែរ ៤០ឆ្នាំ បែបនេះ និងទទួលបានការសរសើរជារឿយៗ នៃរូបសម្រស់ដ៏ក្មេងជាងវ័យរបស់លោក ដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]