រាជធានីភ្នំពេញ៖ ពេលនេះ ក្មេងប្រុសដែលត្រូវបានជនមិនស្គាល់មុខ ចាប់យកទៅ ត្រូវបានរកឃើញវិញហើយ។ នេះបើតាមការអះអាងបញ្ជាក់របស់ម្ចាស់ហ្វេសប៊ុកឈ្មោះ តូចតូច។
សូមរំលឹកផងដែរថា បើតាមហ្វេសប៊ុក មួយឈ្មោះ Oun Jupi ប៉ុន្មានម៉ោងមុននេះ បានបង្ហោះឱ្យដឹងថា មានករណីជនមិនស្គាល់មុខ ចាប់ក្មេងប្រុសម្នាក់ ដែលកំពុងអង្គុយលេងតាមដងផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម។ក្មេងប្រុសរងគ្រោះត្រូវជាក្មួយប្រុសរបស់ខ្លួន ឈ្មោះ មករា គុណា អាយុ ៣ ឆ្នាំ ត្រូវជនមិនស្គាល់មុខ ចាប់យកទៅបាត់ នៅម៉ោង ១១ ព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នៅទីតាំង ភូមិក្រុងថ្មីសង្កាត់ គោកឃ្លាង រាជធានីភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ បើតាមការបញ្ជាក់របស់ លោក រស់ បូរា ប្រាប់កាសែតកម្ពុជាថ្មី ដូច្នេះថា ជនល្មើសជាមនុស្សវិកលចរិកមកពីខេត្តព្រៃវែង ដែលគេប្រាប់ថា ជននេះធ្លាប់ចូលមណ្ឌលកែប្រែច្រើនដង បានយកក្មេងប្រុសមកប្លុងចោលនៅជិតប៉ុស្តិ៍នគរបាលបាក់ខែង ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រាយការណ៍មកសមត្ថកិច្ច។ លោកប្រាប់ថា ពេលនេះក្រុមគ្រួសារបានមកទទួលយកក្មេងប្រុសរងគ្រោះទៅផ្ទះវិញហើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]