ភ្នំពេញ៖​ ក្រុមហ៊ុន Grab កំពុងធ្វើឲ្យប្រសើរឡើងនូវមុខងារ សុវត្ថិភាពលើកម្មវិធីទូរស័ព្ទដៃរបស់ខ្លួន ដើម្បីពង្រឹងសុវត្ថិភាពបន្ថែមសម្រាប់អ្នកដំណើរនិងដៃគូ បើកបរទាំងអស់នៅកម្ពុជា។​

​​ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នេះទៅ អ្នកប្រើប្រាស់កម្មវិធី Grab ទាំងអស់នឹង ត្រូវបានស្នើឲ្យផ្ទៀងផ្ទាត់​ អត្តសញ្ញាណតាមរយៈការថតរូបសែលហ្វី ‘Selfie’ ដោយប្រើប្រាស់កម្មវិធី Grab នៅលើទូរស័ព្ទដៃ ឬ  ការបញ្ចូលលេខគណនីប័ណ្ណឥណទាន ឬ ឥណពន្ធរបស់ពួកគេ(Credit ឬ Debit Card) ជាការស្រេច។ គួរបញ្ជាក់ផងដែលថា សម្រាប់អ្នកប្រើប្រាស់Grab ដែលបានភ្ជាប់ប័ណ្ណឥណទាន ឬ ប័ណ្ណឥណពន្ធធនាគារ ជាវិធីបង់ប្រាក់ នៅពេលកក់ដំណើរឬការដឹកជញ្ចូន នឹងមិនតម្រូវឱ្យធ្វើការផ្ទៀងផ្ទាត់ម្តងទៀតនោះទេ។ ដោយឡែក គោលបំណងនៃការដាក់ដំណើរការនូវមុខងារផ្ទៀងផ្ទាត់អត្តសញ្ញាណនេះ   គឺដើម្បីជួយរក្សាសុវត្ថិភាព ជូនអ្នកដំណើរ និងដៃគូបើកបរ Grab នៅពេលមានប្រតិបត្តការជាមួយGrab។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មុខងារសុវត្ថិភាពថ្មីរបស់ Grab

ការតម្រូវឲ្យផ្ទៀងផ្ទាត់ថ្មីនេះ នឹងត្រូវបានណែនាំជាជំហានៗទៅកាន់អ្នកប្រើប្រាស់ទាំងអស់ ចាប់ពីថ្ងៃទី១០ ខែមករា​ រហូតដល់ថ្ងៃទី​៣១ ខែមករា​ ឆ្នាំ​២០២២។ សម្រាប់អ្នកប្រើប្រាស់កម្មវិធី Grab ដែលមានគណនីស្រាប់ នឹងត្រូវបានស្នើសុំឱ្យផ្ទៀងផ្ទាត់អត្តសញ្ញាណ នៅពេលដែលពួកគេធ្វើការ កក់ការជិះលើកដំបូង បន្ទាប់ពីថ្ងៃទី១០ ខែមករា។ សម្រាប់អ្នកមិនទាន់មានគណនីត្រូវតម្រូវអោយ ផ្ទៀងផ្ទាត់អត្តសញ្ញាណ នៅពេលពេលដែលបង្កើតគណនី Grab តែម្តង។​ បញ្ជាក់ការផ្ទៀងផ្ទាត់នេះធ្វើឡើងតែម្ដងប៉ុណ្ណោះ សម្រាប់អ្នកដែលមានគណនីមួយ​ ហើយ ការពង្រឹងមុខងារសុវត្ថិភាពថ្មីនេះក៏នឹងត្រូវអនុវត្តចំពោះដៃគូបើកបរ Grab ផងដែរ។​

លោក Corentin Rouxel នាយកគ្រប់គ្រងប្រចាំកម្ពុជា បានឲ្យដឹងថា៖

ប្រសាសន៍លោក Corentin Rouxel 
មុខងារសុវត្ថិភាពថ្មីរបស់ Grab
មុខងារសុវត្ថិភាពថ្មីរបស់ Grab

កន្លងមក Grab​ ក៏បានដាក់ចេញនូវមុខងារសុវត្ថិភាពជាច្រើន ដែលវាគឺជាផ្នែកមួយនៃការបន្តប្តេជ្ញាចិត្ត របស់ក្រុមហ៊ុនចំពោះសុវត្ថិភាពអ្នកប្រើប្រាស់ ក៏ដូចជាសុវត្ថិភាព ដៃគូបើកបរ និងដៃគូដឹកជញ្ជូនផងដែរ។​ មុខងារសុវត្ថិភាពទាំងនោះមានដូចជា «មុខងារចែករំលែក ការជិះរបស់ខ្ញុំ» ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែករំលែកព័ត៌មានលម្អិតនៃការធ្វើដំណើររបស់ ពួកគេជាមួយមនុស្សជាទីស្រលាញ់ ការផ្តល់ធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន ​ប៊ូតុងជំនួយផ្នែក សង្គ្រោះបន្ទាន់ និងមុខងារត្រួតពិនិត្យការធ្វើដំណើរ ដើម្បីបង្កើនសុវត្ថិភាពទាំងដៃគូបើកបរ និងអ្នកប្រើប្រាស់ ហើយនិងការពារពួកគេពីឧប្បត្តិហេតុណាមួយ។

គួរបញ្ជាក់ឡើងវិញផងដែរថា  Grab បានឈានជើងចូលក្នុងប្រទេសកម្ពុជានៅចុងឆ្នាំ ២០១៧ មក ក្រុមហ៊ុនបានចាប់ផ្តើមគម្រោងជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ជូនសេវាដឹក អ្នកដំណើរ និងដឹកជញ្ជូនតាមតម្រូវការប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងគួរឱ្យទុកចិត្តខ្ពស់ សម្រាប់សាធារណជន ខណៈពេលបង្កើតឱកាសរកប្រាក់ចំណូលកាន់តែប្រសើរសម្រាប់ដៃគូបើកបរ និងដៃគូដឹកជញ្ជូនរបស់ក្រុមហ៊ុន Grab។ ការផ្លាស់ប្តូរថ្មីនេះ គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់របស់ក្រុមហ៊ុន Grab ក្នុងការធ្វើទំនើបកម្ម និងលើកកម្ពស់សេវាកម្មរបស់ក្រុមហ៊ុនសម្រាប់សាធារណជន និងដៃគូនានា៕

មុខងារសុវត្ថិភាពថ្មីរបស់ Grab
មុខងារសុវត្ថិភាពថ្មីរបស់ Grab
មុខងារសុវត្ថិភាពថ្មីរបស់ Grab
មុខងារសុវត្ថិភាពថ្មីរបស់ Grab
មុខងារសុវត្ថិភាពថ្មីរបស់ Grab

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]